សមយុទ្ធដ៏ធំត្រូវបានធ្វើឡើងក្នុងទីក្រុងប៉េកាំងប្រទេសចិន
សារព័ត៌មាន Cambodia News/
ចិន (៣០ ឧសភា ២០១៤) ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កងកម្លាំងរក្សាសន្តិសុខសាធារណៈក្នុងទីក្រុងប៉េកាំង បានធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្ម និងអំពើកើតមានជម្លោះក្នុងប្រទេស ដែលសមយុទ្ធធ្វើឡើងក្រោយពេលដែលអាជ្ញាធរក្នុងប្រទេសចិន បានសន្យាបង្កើនយុទ្ធនាការណ៍រយៈពេលមួយឆ្នាំ ដើម្បីវាយប្រហារក្រុមភេរវជន ដែលវាយប្រហារដាក់គ្រាប់បែកអត្តឃាតធ្វើឱ្យមនុស្សជាច្រើនបាត់បង់ ជីវិតនៅតំបន់ភាគពាយព្យប្រទេសនាពេលថ្មីៗកន្លងមក ។
យ៉ាងហោចណាស់សមាជិកចូលរួមរបស់កងកម្លាំងសន្តិសុខបង្ក្រាប ភេរវករក្នុងទីក្រុងនេះ ចំនួនជាង ២,៨០០ នាក់ដោយរួមទាំងមន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ មន្ត្រីពន្លត់អគ្គិភ័យ និងកងទ័ពផង ។
ប្រភពព័ត៌មានបន្តថា សមយុទ្ធប្រឆាំងក្រុមភេរវជន បានធ្វើឡើង បន្ទាប់ពីមនុស្សចំនួន ៤៣ នាក់បានស្លាប់ កាលពីសប្ដាហ៍មុន ក្នុងការវាយប្រហារនៅទីផ្សារបន្លែមួយកន្លែងក្នុងតំបន់អ៊ុយរុំគី នៃខេត្តហ្សីនជាង ។
សមយុទ្ធបានចែកចេញជាផ្នែកៗទៅតាមដំណាក់កាលនៃការរារាំង បង្ក្រាបអំពើភេរវកម្ម តាមទីកន្លែងនីមួយៗ ហើយនេះជាសមយុទ្ធត្រូវធ្វើឡើងក្រោយរយៈ ពេលមិនដល់ មួយសប្ដាហ៍មុនពេលធ្វើពិធីបុណ្យរំលឹកខួបលើកទី២៥ នៃការសម្លាប់នៅ ទៅលានធានអានមែន ក្នុងទីក្រុងប៉េកាំងនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ ៕