ក្រុង​មូម​បៃ​មាន​ការ​រលំ​បាក់​អគារ​មួយ​ទៀត​

មាន​ដំណឹង​ថា ផ្នែក​នៃ​អគារ​៥​ជាន់​មួយ​នៅ​ក្រុង​មូមបៃ​នៃ​ប្រទេស​ឥណ្ឌា​បាន​រលំបាក់​។

របាយការណ៍ ​ក្នុង​ស្រុក​រាយការណ៍​ថា គេ​បារម្ភ​ថា មាន​មនុស្ស​យ៉ាង​តិច​២០​នាក់​បាន​ជាប់​នៅ​ក្នុង​អគារ​នោះ ហើយ​ប្រតិបត្ដិការ​សង្រ្គោះ​ក៏​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​សារ​តែ​ធាតុ​អាកាស​ មិន​ល្អ។

តាំង​ពី​ថ្ងៃ​អាទិត្យ​មក ក្រុង​មូមបៃ​បាន​ទទួល​ភ្លៀង​ជោគ​ជាំ​យ៉ាង​ខ្លាំង។ គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​២ខែ​ក្រោយ​ពី​ពេល​មាន​ព្រឹត្ដិការណ៍​អគារ​៧​ ជាន់​មួយ​ទៀត​បាន​រលំ​បាក់​នៅ​ជាយ​ក្រុង​មូមបៃ​ ហើយ​បាន​ស្លាប់​មនុស្ស​៧៤នាក់​។ ព្រឹត្ដិការណ៍​ទាំង​នេះ បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អ្នក​សាង​សង់​២នាក់ និង​មនុស្ស​៧នាក់​ទៀត​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​សោក​នាដកម្ម​នេះ៕(Radio Australia)

Related Articles

Back to top button
Close
Close