សាត ​រស្មី ​ប៉ះ​ស្នេហ៍​ប្រះ​ឆា ​ចង់​វិល​ចូល​សិល្បៈ​វិញ​

សារព័ត៌មាន​ Cambodia News​/

Cam3ភ្នំ ​ពេញ​ (២១ ឧសភា ២០១៤) ៖ អតីតតារាសម្តែង ​ធ្លាប់​មាន​ឈ្មោះល្បី ​កញ្ញា សាត រស្មី បន្ទាប់​ពីបាត់វត្តមានសូន្យឈឹង ពី​ពិ​ភព​សិល្បៈ អស់រយៈពេលជិត១ឆ្នាំនេះ ដោយ​មាន​ព័ត៌​មាន​លេច​ឮថា នា​ង​បោះចោ​ល​​សិ​ល្បៈ ទៅសម្ងំសាងស្នេហ៍ស្ងាត់ៗ ជាមួយប្រុសស្នេហ៍ មា​ន​ងា​រ​ជា​ឧ​ក​ញ៉ា។

​ តាមប្រភពពីអ្នកសិល្បៈ ធ្លាប់សិ្នទ្ធជាមួយនាង បាន​បង្ហើប​ឲ្យ​ដឹង​ថា​ កញ្ញា ​សាត ​រស្មី ត្រៀម​ខ្លួន វិលម​កចា​ប់អាជីព​សិល្បៈ ក្នុង​​ពេល​ឆា​ប់​​ៗ​នេះ​វិ​ញ​ហើ​យ ដោ​យពេលនេះ នាង​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ ទាក់​ទង​អ្នក​ដឹក​នាំរឿង និង ខាង​ផ​លិ​ត​ក​ម្ម​ផ្សេង​ៗ​​ថ​ត​ប​​ទ​​ច​​ម្រៀង ឬ​ខ្សែ​ភាព​យន្ត​ឡើង​វិញ។​

ប្រ ​ភពខាងលើ បានបង្ហើបឲ្យដឹងថា មូលហេតុធ្វើឲ្យនាង វិលត្រ​ឡ​ប់​មក​រ​ក​ឆ្នាំ​​ង​ចា​ស់​នោះ​ ​គឺ​ដោយ​សារតែចំណងស្នេហា ធ្លាប់​តែ​ផ្អែម​ល្ហែម ​ជាងទឹកឃ្មុំជាមួយ​បុរ​សកំ​ពូ​ល​​ស្នេ​ហ៍​មា​ន​ ​ងារ​ជា​ឧក​ញ៉ា ​បាន​​ពុះ​ហែក​​បំ​បែ​កស្នេហ៍ ចោល​ដោ​យ​គ្មា​ន​ស្តា​យ​ស្រណោះ​ ។

អ​ស់​​​រយៈ​​ពេ​ល​​ជិត​​១​ឆ្នាំហើយ ​ ដែ​ល ក​ញ្ញា សា​ត​ រ​ស្មី បានផ្តា​ច់ខ្លួ​ន ​ចេញ​ពីសិ​ល្បៈ​ ទៅ​ស​ម្ងំ​រ​ស់​ នៅ​លើ​វីឡា​ស្កឹ​ម​ស្កៃ ​ប្រើ​ប្រា​ស់​ស​ម្ភា​រៈ​និ​យ​ម​ ​ត​ម្លៃ​ថ្លៃ​ រ​ស់​នៅក្នុ​ងជី​វ​ភា​ព​ហ៊ឺហារ​ ​លុ​យ​ចាយ​មិ​ន​​ខ្វះ ​ព្រោះតែ​ស​ង្សារ​ ​នា​ង​ជា​អ្ន​ក​ស​ម្បូ​រ​ទ្រព្យទំ​នុ​ក​ប​ម្រុង​ ​គ្រ​​ប់​បែ​ប​យ៉ា​ង ​ឲ្យ​តែ​នាង​ត្រូវកា​រ។​​

ទោះ​ជាយ៉ាងណា នាងបានប្រកាសខ្លួន វិលមកចាប់ផ្តើម សារជាថ្មីម្តងទៀត ក្រោយ​​ពី​ឧ​ក​ញ៉ា​ជាន់ថ្មី មាន​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​នោះ ​បាន​ដក​ស្នេហ៍ ​និងដកគ្រប់យ៉ាង លែង​ឧ​ប​ត្ថ​ម្ភ ដល់​នាង​ត​ទៅទៀ​ត៕

Cam1Cam2

Related Articles

Back to top button
Close
Close