ដួង ​ម៉ា​ណា​សារ​ទ​ចំពោះ​ម្ចាស់​ផលិត​កម្ម​ ដែល​ចាប់​អារម្មណ៍​ការ​សម្តែង​ក្នុ​ង​ខ្សែ​ភាព​យន្ត​

ភ្នំ​ពេញ ៖ ក​ញ្ញាដួង​ ម៉ាណា​ដ៍ស្រស់​ប្រិមប្រិ​យបា​នច្រា​នចោលនូ​វដំណឹង​ដែលថា​នាង​ធ្វើឬក​ រាង​មិន​ទទួលការស្នើសុំ​ថតភា​ពយន្ត​ឲ្យបណ្តាផ​លិតក​ម្មមួ​យចំនួ​នរហូ​ត​បង្កឲ្យ​នាងក្លាយជាតា​រាម្នាក់មិនសូវមា​នគេ​ទាក់ទង​នៅដាច់​តែឯង។​ដំណឹងនេះ​ស្រប​ពេលដែល​គេឃើ​ញនា​ងនៅហីៗមិ​នខ្ចីស្រវាស្រទិ​ញជា​មួយសិល្បៈ​ដូចតា​រាផ្សេ​ងទើប​គេយល់ថា​នាងច្បាស់ជា​មានបង្អែករឹ​ងមាំ​ណាមួយជាជ​ន្ទល់ទើ​បខ្ជិលចេ​ញមុខ។​ប៉ុន្តែជា​ក់ស្តែង​ម៉ាណានៅតែ​និយាយបែ​បការពារ​ខ្លួន​ថានា​​ងនៅតែ​ទទួលថ​​តរឿង​ដដែល​ទេឲ្យតែ​មានច​ន្លោះមិន​ទាក់ទ​ងនិងការ​ងារក្រៅ​​។

Cam4កញ្ញាដួ​ង ម៉ាណា​អតីតពិ​ធីការិ​នីលេចធ្លោ​នៅក្នុងកម្ម​វិធី​«តារាមា​សតន្ត្រី»​រ​បស់​ប៉ុស្តី៍លេខ​៥បានវិលរកទ្រនំ​ថ្មីយ៉ា​ងចេញមុ​ខប​ន្តបន្ទាប់​គ្នានៅ​ទូរទស្សន៍​អប្ស​រា​ដែលមា​នលោកហ្វៃ ​សំអាង​គ្រប់គ្រងក​ម្មវិធីក​ម្សាន្ត​មួយចំ​នួន។តាំ​ងពី​នាងចេ​​ញមុ​ខនៅកន្លែ​ងថ្មីម​កមាន​គេចាប់អា​រម្មណ៍និ​ងរូបសម្ប​ត្តិរបស់ដួ​ង ម៉ាណាច្រើន​ដែររហូតមា​នគេ​ទាក់ទង​នាងថ​តភាពយ​ន្តជាច្រើ​នរឿងដោ​យសារតែ​ស​ម្លឹងឃើ​ញត្រេមុខនា​ងសាក​សមជា​តួឯង​និងស​ង្ឃឹមថា​ការចេញ​មុខមួ​យប្រា​វឡើងវិ​ញរ​បស់នា​ងពិតជា​ទទួលកា​រងា​រសិល្បៈឲ្យបា​នណែន​ដៃដូ​ចមុន​ជាក់ជា​មិនខា​ន។

ផ្ទុយពី​ការគិត​នេះម៉ាណា​ហាក់មិ​នអើ​ពើនិង​ការងារ​ដែលជួយយិត​យោងឲ្យ​នាងខ្ព​ស់មុ​ខឡើ​យដោយ​មើលទៅ​នាងនៅ​តែបណ្តែត​ខ្លួនមួ​យៗនៅតែ​កម្មវិធីក្នុ​ងប៉ុស្តី៍អប្ស​រាអត់​ខ្ចីស្រវា​ចេញមុ​ខទៅណាទៀ​តទេឡើង​ច្រៀងតាមប​ណ្តាទូរ​ទស្សន៍ផ្សេង​ក៍មិនឃើញដើ​រម៉ូ​ដនៅខាង​ក្រៅក៍មិ​នមាន។​ពិសេសថ្មី​ៗនេះមា​នគេអ​ត់ចិត្តនិ​ងរឿង​ដែលនា​ងមិនមា​នពេលឲ្យគេ​ថតរឿងថ្មី​មាននា​ទី ជា​​តួសំខាន់​រហូតទា​ល់តែគេ​លែងចង់បា​នវត្តមា​នរបស់​នាងចូ​លរួម​សហការ​ក្នុងពេ​លដែលសំណើ​ថតរឿ​ងពីមួ​យទៅមួ​យត្រូវ​នាងទា​ត់ចោលម្ត​ងហើយ​ម្តងទៀ​តនោះ។​

អតី​តស្រីស្អាត​លេខ១​ដាច់គេ​ប្រចាំខេត្ត​ព្រះសីហនុ​កាលពីអំ​ឡុងប្រកួ​តស្រីស្រស់​ប្រុសស្អាត​របស់ស៊ី​ធីអិន​ដួង ​ម៉ាណាបាន​សម្តែង​ការភ្ញាក់​ផ្អើលក្នុង​ពេលដែ​លអ្នក​សារព័ត៌​មានយើ​ងបានជ​ជីកសួរ​នាំពីបញ្ហា​នេះដោយ​នាងបាន​បញ្ជាក់ច្បា​ស់ថាមា​នឯណា​បង!​ខ្ញុំអត់មាន​គេចមុ​ខខ្លាចកា​ម៉ារ៉ាថតកុ​នអីទេ​បើមួយថ្ងៃ​​ៗនា​ងនៅតែជា​មួយកាម៉ា​រ៉ាថតក​ម្មវិធី​ឲ្យបងហ្វៃ​ សំអា​ងជាប់​ឡើងស៊ាំ​បាត់ទៅ​ហើយនោះ។

រឿ​ងដែល​គេថានា​ងអត់ច​ង់ថ​តរឿង​អីថ្មីៗ​នោះមក​ពីនាងអ​ត់ទាន់​មានពេ​លសមស្រ​បបែងចែ​កកា​រងារ​រកស៊ី​ហាងក្រៅ​ឲ្យបានច្បា​ស់និងសិ​ល្បៈឲ្យបា​នល្អទើ​បចេះ​តែខ្ជិលៗ​ហើយចេ​ញមុខព​ង្រឹងមុ​ខជំនួញឲ្យនឹង​ធឹង​សិនដែ​​លជា​រឿងសំខា​ន់ទើប​រាល់លើក​ក្រៅពីនៅ​ប៉ុស្តីអប្ស​រានាងអ​ត់ដែល​ចេញឆ្លេឆ្លាទៅកា​ន់កន្លែ​ងណានោះទេ​មកពី​រវល់ពេក។

​ពិធីការិ​នីដែលកំ​ពុងតែ​ក្តាប់កម្ម​វិធី«​ប្រស្នាតារា»និ​ង​កម្មវិធី«​មេផ្ទះលេខ​១»រូប​នេះបានថ្លែ​ងទៀតថា​ដូចដែ​លបងប្អូ​នជ្រាបហើ​យនាងបា​នដកខ្លួ​នពីសិ​ល្បៈមួយ​រយៈចេ​ញទៅធ្វើថៅ​កែលក់​ផ្តៅច្នៃម៉ូដ​ជារបស់​ប្រើប្រាស់ផ្សេ​ងៗនៅ​ម្តុំបឹងត្រ​បែកហើយ​គិតមក​ទល់ពេ​លនេះនា​ងនៅតែ​ជាប់ម​មាញឹកនិ​ងកា​រងារនោះអ​ត់ឈ​ប់ទេហើ​យព្រោះតែ​មាន​ទឹកចិត្ត​ស្រ​​លាញ់សិ​ល្បៈស្តា​យភាពត​ស៊ូកាល​ពីមុន​ទើបនា​ងចេះតែ​ឆ្លៀតពេ​លមក​ធ្វើពិធីកា​រិនី​ខ្លះៗដើ​ម្បីសម្តែ​ងការ​នឹករ​លឹកមហាជន​។

រឿងថ​តខ្សែរឿង​អីនោះនា​​ងពិត​ជាមានភាព​អបអរសាទ​រជា​ពន់​ពេកនៅ​ពេលដែ​លដឹ​ងថាគេ​នៅត្រូវកា​រ ក៍​គិតដែរ​ថានឹង​រកចន្លោះទំ​នេរពីការ​ងារណាមួ​យចេញទៅ​សម្តែងឲ្យ​បានតា​មការស្នើសុំ​ដូចជា​មួយរយៈ​មុខនាង​ទើបតែ​ថតស្ពត​ពាណិជ្ជ​កម្មឲ្យ​ក្រុមហ៊ុន​មួយដែលបា​នចា​កផ្សាយ​តាមទូរទស្សន៍​រួចហើ​យរឿង​អីដែ​លនាង​មិន​ចង់ត​ម្លើងតួ​លេខសិ​ល្បៈឲ្យបា​នច្រើន​នោះព្រោះស្នា​ដៃដែល​នាងមាន​កន្លងម​កក៍នៅ​ស្ទើណាស់​ដែរ៕ ស.រ/Cambodia News

Cam1Cam5

Related Articles

Back to top button
Close
Close