​សួន ​លីន​ដា​ ឪ​មិន​ទាន់​ចង់​ឱ្យ​ឆាប់​យក​ប្តី​

ភ្នំ​ពេញ​៖ តា​រា​ច​ម្រៀង​​វ័​យ​​​ក្មេ​ង​​​រប​ស់​​សា​ន់ដេ​ ​​កញ្ញា​​​សួ​ន​ លី​នដា​ ​ដែ​ល​​​ល្បី​​​​មួ​យ​​​ប្រា​វ​ កាល​​ពី​​អំ​ឡុ​ង​​​ឆ្នាំ​២០១២ ​នោះ ​ពេ​ល​​​នេះ ​កំ​ពុ​ង​​​បញ្ចេ​ញ​​ប​ទ​ថ្មី​ៗ​ ​ដែ​​​ល​​​​រំ​​ពឹ​​ង​​​ថា ​និ​ង​​​មា​ន​​​សន្ទុះ​​ខ្លាំ​ង​​​ដូ​ច​​​ប​ទ​ ​“​មា​ន​​​ស​ង្សា​រ​​ជា​​​ព្រា​ន​​នា​រី​”​ ​ដែ​រ​ ​ហើ​យ​​ស្រ​ប​​​ពេ​ល​​​កំ​ពុ​ង​​​ឡើ​ង​​កូ​ដ​​​នោះ​ ​ឪ​ពុ​ក ​រ​ប​ស់​​​នា​ង ​មិ​ន​​​ទា​ន់​​​ច​ង់​​​ឱ្យ​​នា​ង​​ឆាប់​​មា​ន​​​ប្តី​​​ពេ​ក​​នោះ​​​ទេ។

Cam1ក​ញ្ញា​សួ​ន​ លី​ន​ដា​ ​បា​ន​ធ្វើឱ្យ​តា​រា​​​ចម្រៀ​ង​រួ​ម​ទ្រ​នំ​ ​អ៊ីវ៉ា​ ភ័​យ ​បះ​ស​ក់​​ប​ន្តិចដែ​រ ពេ​ល​នា​ង​ផ្ទុះបទ “មា​ន​​​ស​ង្សា​រជា​ព្រាន​នា​រី​”​ ​កា​ល​ពី​ ​អំ​ឡុ​ង​​ឆ្នាំ​២០​១​២​ ​ក្រ​សោ​ប​បា​ន​ភា​ព​​​លេ​ច​​ធ្លោ​​​លឿ​ន​រហ័ស​ជា​ង​អ៊ីវ៉ា​​ ​ទៅ​ទៀត​ ​ហើ​យ​ក៏​ដ​ណ្តើមបាន​ចំ​ណែ​ក​ទី​​​ផ្សា​​​រ​ពី​អ៊ីវ៉ា​ ​ដ៏​គួ​រ​ឱ្យ​ ​ក​ត់​សម្គា​ល់​​​ផ​ង​​ដែ​រ។​

ប៉ុ​ន្តែ​ ​លី​ន​ដា​ ​ហា​ក់​ស្ង​ប់​​ស្ងា​ត់​ប​ន្តិ​ច​ ​នា​រ​យៈ​ពេ​លចុង​ក្រោ​យ ​ដោ​យ​សា​រ​នា​ង​ស​ម្ងំ​ផ​លិ​ត​ប​ទច​ម្រៀ​ង​ថ្មី​ៗ​ ហើ​យ​សមិ​ទ្ធ​ផ​ល​ថ្មី​ៗ​រ​ប​ស់​នាង​ ​ទើ​ប​ចេ​ញ​ក​ញ្ជ្រោ​កលើ​ទី​ផ្សា​រ​ នា​ដើ​ម​ខែ​ក​ក្ក​​ដា​នេះ​ ​ជា​មួ​យ​នឹង​ ​កា​រ​ឡើ​ងឡង់​សេ​ស្ទើ​រ​គ្រ​ប់​​ប​​ណ្តា​​កម្ម​វិ​ធី​ប្រ​គំ​ត​ន្ត្រី​ តា​ម​ស្ថា​នី​យ​ទូ​រទ​ស្សន៍​។​

​ក្នុ​ង​ជំនួប​ថ្មី​មួ​យ​ នៅ​​ក្នុងក​ម្មវិ​ធី “​នា​វា​ត​ន្ត្រី”​ ​រ​ប​ស់​ស្ថានី​យទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៩​ ​កា​ល​ពី​ពេលថ្មី​ៗ​នេះ លី​ន​ដា​ ​បាន​ឱ្យ​ដឹ​ងថា​ ​នា​ង​ ​ទើប​ប​ញ្ចេ​ញ​វ៉ុ​ល​ថ្មី​ បំ​ពេ​អារ​ម្ម​ណ៍​​​ទស្ស​និ​ក​ជ​ន ​នា​ដើ​ម​ខែ​ក​ក្ក​ដា​នេះ ​ក្នុ​ង​នោះ​ ​ក៏មា​ន​ប​ទ​-​ ​ច​ម្រៀងមួយចំ​នួន​ មាន​ស​ន្ទុះ​គួ​រឱ្យ​ក​ត់​- សម្គា​ល់​ ​ដូច​ជា​ប​ទ ​“​ពេ​លប​ង​គ្មា​នលុយ​ ស្រី​នោះ​នៅ​ឯ​ណា?​”, ​“​ច​ង់​​​មើល​​មុខ​បង​ឱ្យ​ចំ​”,​ “​គ្មាន​វិ​ធី​ប​ញ្ឈ​ប់​ចិ​ត្តស្រ​លា​ញ់​”​។​ ​“ភា​ព​អ​ផ្សុ​ក​ប​ង​ជា​ទឹ​កភ្នែ​កមនុ​ស្សស្រី” និ​ង​បទ​​ឆ្លើយ​ឆ្ល​ង​ជា​មួយ​លោ​ក​ខាន់​ ជែម​ស៍​ ​“ប្តី​ប្រ​ព​ន្ធ​”​។

​បើទោះ​បី​បទ​ច​ម្រៀ​ង​វ៉ុ​លថ្មី​ ​រ​ប​ស់​លី​ន​ដា​ ទើប​នឹ​ងច​រា​ចរ​មិន​ទា​ន់​ ​ជ្រាបដ​ល់មជ្ឈដ្ឋានស្រុ​ក​ស្រែចម្កា​រ​ ក្តី ​ប៉ុ​ន្តែ​ ​គេ​ក​ត់​សម្គា​ល់​ឃើញ​ថា​ ទ​ស្ស​និកជ​ន​ជាច្រើ​ន​ ​និ​យ​ម​ចាក់​ ​ស្តា​ប់​​​ប​ទថ្មី​ៗរ​ប​ស់​នា​ង​យ៉ា​ង​ផុ​ស​ផុ​ល ​ទាំ​ង​តា​ម​បណ្តា​ផ្សារ​ទំនើ​ប​ ​តា​ម​ស្ថា​នី​យ​វិ​ទ្យុ​ ​និ​ងតា​​មស្ថា​នី​យ​ទូ​រ​ទ​ស្សន៍​ខ្សែ​​កា​ប​ ជា​ដើ​ម​។​

​តា​រា​ច​ម្រៀង​ស្រស់​ក្មេ​ង​ ​លី​នដា​ ​បា​ន​ប​ង្ហាញ​ក្តី​រំ​ពឹ​ងថា​ ​ក្នុ​ង​ចំ​ណោ​មប​ទ​ច​ម្រៀ​ង​វ៉ុ​លថ្មី​រ​ប​ស់​ ​នា​ង​ ​នឹង​អា​ច​មា​ន​ប​ទផ្ទុះ​ ​ដូ​ច​ប​ទ​ “​ស​ង្សា​រ​ជា​ព្រា​ន​នា​រី”​ ​ដែ​រ។​ ​លី​នដា​ ពោ​ល​ថា​ ​“​ខ្ញុំ​មិ​នហ៊ា​ន​ជឿ​ជាក់​១០​០​%​ ​ទេ ​ប៉ុ​ន្តែ​ ​ពេ​លចេ​ញ​ស្ទា​ប​ស្ទ​ង់ទី​ផ្សារ ​មួ​យ​ប្រាវ ​ក​ន្លង​មក​នេះ មា​ន​ប​ង​ប្អូ​នទ​ស្ស​និ​ក​ជន​ចូ​ល​ចិ​ត្ត​ច្រើ​នដែ​រ។​​ ដូ​ច្នេះ​ ​បា​ន​ជំ​រុញ​ឱ្យ​ខ្ញុំ​មា​ន​ស​ង្ឃឹ​ម​ថា ​នឹង​ ​អា​ចមា​ន​ស​ន្ទុះ​ដូច​មុ​ន​”​។​

លី​ន​ដា ​ប​ញ្ជា​ក់​ថា​ វ៉ុល​ថ្មី​នេះ​ ​សុទ្ធ​តែ​ប​ទ​បែ​បម​នោ​ស​ញ្ចេ​ត​នា ​​មិន​ទា​ន់​មា​ន​ប​ទញា​ក់​ក​ន្ត្រា​ក់អា​រ​ម្ម​ណ៍​ ​នៅ​ឡើ​យ​ ​ដែល​​នឹង​ត្រៀ​ម​ប​ញ្ចេ​ញ​នៅ​ វ៉ុ​ល​ក្រោ​យ​ ​ជា​មួ​យ​នឹ​ង​ការ​​​ប​ង្ហា​ញ​ ក្បា​ច់​រាំ ​និ​ងក្រុ​ម​រាំផ​ង​ដែ​រ​។​ ​ស្រ​បពេ​ល​កំ​ពុ​ង​ឡើ​ង​កូ​ដ​ ក្នុ​ង​ ពិ​ភព​ច​ម្រៀង​នោះ ​មា​ន​ប្រ​ភ​ព​ល្ហិច​ល្ហៀ​ង​ពី​ច​ង្កោ​មអ្ន​កសិ​ល្បៈ​ និ​យា​យ​ថា ​លី​ន​ដា​ ​មិ​ន​ត្រឹ​មតែ​មា​ន​ទឹ​ក​​ដ​ម​​​សំ​ឡេង​ ​ល្អ​​ប៉ុណ្ណោះ​ទេ​ ​រូប​ស​ម្រ​​ស់រ​ប​ស់​នា​ង​ ​ក៏​មា​នម​ន្ត​ស្នេហ៍មិ​ន​ធ​ម្ម​តាដែ​រ​ ដោ​យ​ទើ​ប​លេ​​ច​មុ​ខមួ​យរយៈ​ខ្លី​សោះ មា​នបុរ​ស​ក្មេង​ និ​ង​វ័យ​ចំ​ណា​ស់​ ​ច​ង់​បា​ន​​រូ​បកាយ​នា​ង​ម​ក​ ​ថ្នា​ក់ថ្ន​ម​ ​ហើយ​​ល្បីថា​ ​មា​ន​បុរ​ស​ទ្រ​ព្យស្តុ​ក​ម្នាក់​ទៀ​ត ​ច​ង់​បា​ននា​​ង ធ្វើ​ជា​គូគ្រងស្រ​ប​ច្បា​ប់​។

​នៅ​ពេ​ល​ត្រូវ​សួ​រ​ពីរឿ​ង​នេះ​ លី​ន​ដា ​បែ​រ​ជា​អៀ​ន​ប្រៀ​ន​បែ​ប ​នារីក្រ​មុំ មិ​ន​ធ្លា​​ប់ប្រឡូក​​ក្នុងរឿ​ង​ស្នេ​ហា​ ​ដោ​យ​នា​ង​ប​ង្វែ​រ​ឱ្យ​ទៅ ​សួ​រ​ឪ​ពុ​ក​រ​បស់​នា​ង​វិ​ញ​។​ ​លី​នដា​ ​ពោ​ល​ថា​ “ខ្ញុំ​​​អ​ត់​ច​ង់និ​យា​យពី​រឿ​ង​ហ្នឹ​ងទេ ​សូម ​សួ​រប៉ា​ខ្ញុំទៅ​”​។​

​លោក​សួ​ន​ សុ​ធី​ ​ឪពុ​ក​ប​ង្កើត​រប​ស់​លី​នដា​ ​ដែ​ល​តា​ម​ កា​រពា​រកូ​ន​ស្រីស្ទើ​រ​គ្រ​ប់​ជំហា​ន​ ​និង​នៅ​កៀ​កជិត​លី​ន​ដា​ ដែ​រ​ ​នោះ​ ​បា​នឆ្លើ​យ​ជំ​នួ​ស​កូន​ស្រីថា ​“រឿ​ង​ថា មា​ន​គេចង់​ ​ចូល​ចែ​ចូ​វ​កូ​នស្រី​រ​ប​ស់ខ្ញុំ​នោះ ​ខ្ញុំ​មិនទា​ន់ទ​ទួលបាន​ ​ដំ​ណឹ​ងជា​ក់លាក់​នៅ​ឡើ​យ​ទេ​។​ ​ប៉ុ​ន្តែ​ ​ក្នុ​ងដំ​ណា​ក់កា​ល​នេះ ​បើ​ទោះ​បី​មា​ន​អ្នក​ ​ចង់​ចូ​ល​ស្តីដណ្តឹ​ង​ ​រៀ​បកា​រឆាប់​ៗ​ គឺ​ មិន​អាចទៅ​រួច​ទេ​ ព្រោះ​កូ​ន​រ​ប​ស់​ខ្ញុំ​ ​កំពុ​ងមាន​ស​ន្ទុះ​ក្នុ​ង​សិ​ល្បៈ​ ទៅ​គិត​ ​រឿង​ហ្នឹ​ងយ៉ា​ង​ម៉េ​ច​ទៅ? ខ្ញុំមិ​ន​ទា​ន់ច​ង់ឱ្យនាងមា​នគូ​ស្រ​ក​រ​ ​នៅពេ​ល​នេះ​ទេ”​។

​លោកសួ​ន សុធី ​បញ្ជាក់ថា ​លោ​កមិ​ន​ឃា​ត់​ឃាំ​ងរឿ​ង​កូ​នស្រី ​មាន​ដៃ​គូ​ស្នេហា​នោះ​ ទេ​ ​ប៉ុ​ន្តែ ​ក្នុ​ងដំ​ណា​ក់​កា​ល​ លី​ន​ដា​ ​កំ​ពុង​ឡើ​ងកូដ​ ​លោ​កច​ង់​ឱ្យ​លី​ន​ដា​ ​លេង​សិ​ល្បៈ​ ​ក​សាងកេរ្តិ៍​ឈ្មោះសិន​ រឿង​គូ​ស្រក​រ ចាំជោគជ័យលើវិ​ថីសិ​ល្បៈ​ ​ជា​ង​នេះ​សិន ក៏​មិ​ន​ហួ​សពេលដែ​រ​ ហើយអ្ន​ក​ ​ដែល​ច​ង់​បា​ន​កូ​នស្រី​រ​ប​ស់​លោ​ក ​ទា​ល់តែ​ ​ចូ​ល​តា​ម​គ​ន្ល​ង​​ប្រពៃ​ណី​​​។​

​ឪពុ​ក​លី​នដា​ ​ក៏​បាន​ឱ្យ​ដឹង​ដែ​រ​ថា​ ​មូ​ល​ហេតុ​ដែ​ល​លោ​ក​បង្ហា​ញ​វ​ត្តមា​ន​ ជា​មួ​យ​កូ​នស្រី​ ​សឹ​ង​គ្រ​ប់ពេ​ល​នោះ​ ពុំ​មែ​ន​លោក​ខ្លា​ច​ប្រុ​ស​ព្រា​ន​ តា​មឆ​ក់​បេះ​ដូ​ង​កូ​នស្រី​នោះ​ទេ​ ​តែ​ដោ​យ​សារ​លោ​ក​មិ​ន​ទាន់​ហ៊ា​ន​ប​ណ្តោ​យ​ឱ្យ​លីន​ដា​ កា​ន់​ច​ង្កូ​តរ​ថ​យ​ន្ត​ខ្លួ​ន​ឯង​ ​ទើ​ប​លោ​ក​ក្លា​យជា​ ​តៃកុ​ង​ឡា​ន​ ​ជូន​កូ​ន​ស្រី​ស្ទើ​រគ្រ​ប់​ក​ម្មវិ​ធី​ ​សិ​ល្បៈ ​៕​ ស.រ/Cambodia News

Cam3Cam2Cam5

Related Articles

Back to top button
Close
Close