សោម​ ម៉ា​ល័ក្ខ ​ចូល​រោង​ការ​លើក​ទី​២ ​

សារព័ត៌មាន​​ Cambodia News​/

v_0270ភ្នំពេញ (១០ មេសា ២០១៤) ៖ អ្នកមេម៉ាយវ័យក្មេង រូបស្រស់ អ្នកនាង សោម ម៉ាល័ក្ខ  បាន សម្រេចចិត្ត ដឹក​ដៃ​គូ​ដ​ណ្តឹ​ង ​ដែលជា​អាណិកជ​នខ្មែរ​ រស់​នៅលើ​ទឹកដី​អាម៉េរិក​ ចូល​រោង​ការ តាម​ប្រពៃណី ​ក្រាប​ក្បាល​ដ​ល់​ ​កន្ទេល ​ដោយ​នៅក្នុ​ង ពិ​ធីមង្គល​ការ​នេះ គេ​សង្កេត​ឃើញ ​កូន​ក្រមុំ ​កូន​កំលោះ មាន​ទឹក​មុខ ញញឹមញញែ​ម​ រីកមុ​ខដូច​គ្រាប់ជី​ត្រូវ​ទឹក។

កាល​ពី​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០១៤​នេះ ​សំឡេង​ភ្លេងការ បា​នលាន់ឮកងរំ​ព​ងពេញ ​ក្នុ​ង​គេ​ហដ្ឋា​ន​ខា​ង​ស្រី​ ​នៅក្នុង​ខណ្ឌទួលគោ​ក ​រាជធានីភ្នំពេ​ញ អ្ន​កនាង​ សោម ម៉ាល័ក្ខ ។ នៅក្នុ​ង​ពិធី ម​ង្គ​ល​កា​រ​​នេះ គេ​សង្កេតមា​ន​វត្តមា​នភ្ញៀវ​ អញ្ជើញចូ​លរួម​ អបអរសាទរជូនពរជ័យ ដល់គូស្វាមី ភរិយាថ្មោងថ្មី នេះយ៉ាងច្រើនកុះករ ជាពិសេសក្នុងពិធីហែជំនូន កាលពីពេលព្រឹកមិញនេះ ។

នៅក្នុងនោះ គេសង្កេតឃើញ កូនក្រមុំរូបស្រស់សម្បុរស្រអែម អ្នកនាង សោម ម៉ាល័ក្ខ បង្ហាញស្នាមញញឹមបិទមាត់ មិនជិតក្រោយពី បានចូលរោងការ តាមប្រពៃណី ជាមួយស្វាមីបណ្តូលចិត្ត នៅថ្ងៃនេះ ។តាមរយៈកាយវិការនេះ បានបញ្ជាក់ឲ្យឃើញថា កូនក្រមុំរូបនេះ ដូចជាមានក្តីសុខ និងសុភមង្គល ក្នុងមង្គលការ លើកទី២នេះខ្លាំងណាស់ ។

សម្រាប់ពិធីមង្គលការ របស់តារាសម្តែងស្រី ល្បីឈ្មោះ ក្នុងរឿង “គ្រាប់ពេជ្រ” អ្នកនាង សោម ម៉ាល័ក្ខ និងស្វាមីជាអាណិកជន បានរៀបចំពិធី ពិសាភោជនាហារ នៅមជ្ឈមណ្ឌល មហាសន្និបាត កោះពេជ្រ អគារ L ដោយក្នុងគម្រោង នាងបានអញ្ជើញភ្ញៀវទាំង សិល្បៈ និងក្រៅសិល្បៈ ប្រមាណ៦០តុ ។ នៅក្នុងពិធីមង្គលការ នោះ ប្រហែលជាមិនសូវមាន វត្តមានភ្ញៀវ ខាងប្រុសច្រើនទេ ដោយសារតែស្វាមី របស់នាង គឺជាអាណិកជនខ្មែរ រស់នៅអាម៉េរិក ៕

v_0271

Cam38PISETH-0252

 

Related Articles

Back to top button
Close
Close