ពេជ្​រ អាវី​ហ្សា​ គូ​ស្នេហ៍​ជួយ​ជម្រុញ​ឲ្យ​ចូល​ច្រៀង​

សារព័ត៌មាន​​ Cambodia News/

Cam4ភ្នំ​ពេញ (១២ មិថុនា ២០១៤) ៖ មួយរយៈពេលនេះ គេសង្កេតឃើញថា តារា​ស្រី​សាច់​សរ​ម៉ដ្ឋ​រ​លោង កញ្ញា ពេជ្រ អាវីហ្សា ហាក់បង្ហាញមុខមាត់ នៅតាមកញ្ចក់ទូរទស្សន៍ ជាមួយការច្រៀង តាមខនសឺត ប្រៀប​ដូច​ជា​តារាចម្រៀង​អាជីព ខណៈដែលមុនៗ នាងបង្ហាញវត្តមានត្រឹម តែ​ការ​សម្តែង ថតស្ពត និង​ចេ​ញ​មុ​ខស​ម្ភា​​សន៍ ក្នុងកម្មវិធីតារាបន្តិចបន្តួច តែប៉ុណ្ណោះ។

ប៉ុន្តែពេលនេះ ពេជ្រ អាវីហ្សា បែរជាបង្ហាញ វត្តមាននៅកញ្ចក់ទូរទស្សន៍ ច្រៀង និង​​ប​ង្ហា​ញ​ក្បា​ច់​រាំ​ យ៉ាងរស់រវើក នៅលើឆាកតន្ត្រី មិនដាច់ទៅវិញ ។ តាម​​កា​រវិវ​ឌ្ឍ​ន៍​ខ្លួ​​ន​ពី​ស​ម្តែ​ង​ម​ក​ច្រៀង បានលឿនបែបនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានការជួយណែនាំ និងជម្រុញ ពីគូស្នេហ៍ដែលត្រៀមចូលរោងការ ជាមួយនាង គឺលោក រ៉េត ធីដូណា។

កញ្ញា អាវីហ្សា ទទួលស្គាល់ថា នាងមានការសប្បាយចិត្ត នៅពេលដែលបានវិវឌ្ឍន៍ខ្លួន មកចា​ប់​អា​ជីពថ្មីមួយទៀត ព្រោះថា សម្រាប់នាង ការសម្តែង គឺមិនសូវ ធ្វើឲ្យកេរ្តិ៍ឈ្មោះ ល្បី ​សុះ​សា​យ​ខ្លាំ​ង​​ទេ ម្តងឡើងម្តងចុះ ពេលណាបានសម្តែងច្រើនឈ្មោះក៏លោតឡើង ​ពេ​ល​ណា​មិន​សូ​វ​មា​នការសម្តែង ឈ្មោះក៏ស្ងាត់ឈឹង៕

12Cam3Cam5

Related Articles

Back to top button
Close
Close