CNRP ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ ឧសភា ២០១៤ ) ៖ ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២នេះ ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សរបស់លោក បានទទួលអាសនៈចំនួន៧៦៤ កើនឡើង១៨៥ កាលពីអាណត្តិទី១។
ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា នៅម៉ោង ៤រសៀលថ្ងៃទី១៨ ខែឧសភា ម្សិលមិញ លោក សម រង្ស៊ី បានមានប្រសាសន៍ថា កាលពីអាណត្តិទី១ គណបក្សសមរង្ស៊ី បានទទួលអាសនៈត្រឹមតែជាង ៥រយអាសនៈ ដោយអាណត្តិនេះ គណបក្សសង្រ្គោះជាតិ ដែលរួមបញ្ចូលទាំង គណបក្សសមរង្ស៊ី និងគណសិទ្ធិមនុស្សនោះ បានចំនួនអាសនៈ៧៦៤ នៅទូទាំងប្រទេស។
ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២នេះ លោកប្រធាន សម រង្ស៊ី បានទទួលស្គាល់ ៕