គ្រោះថ្នាក់​ថ្ងៃទី​១៤​ធ្នូ ស្លាប់​៣ របួសធ្ងន់​ស្រាល ៤២​នាក់​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ ធ្នូ ២០១៥) ៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន កាលពី​ថ្ងៃទី​១៤ ខែធ្នូ ម្សិលមិញ​ មាន២២​លើក (​យប់ ១០​លើក​, បណ្តាលអោយ​មនុស្ស ស្លាប់ ៣​នាក់​(​ប្រុស​) អ្នករបួសធ្ងន់ ២៩​នាក់ (​ស្រី ៣​នាក់​), របួសស្រាល ១៣​នាក់ (​ស្រី ៣​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

តាម​របាយការណ៍​រប​ស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បង្ហាញថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ២២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ៤៣ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២៦​គ្រឿង​, រថយន្ត​ធុន​តូច ១៣​គ្រឿង​, រថយន្ត​ធុន​ធំ ២​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង ។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ១០​លើក​, មិន​ប្រកាន់​ស្តាំ ៥​លើក​, ប្រជែង​គ្រោះថ្នាក់ ៤​លើក​, ស្រវឹង ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន ៣៩​នាក់ (​យប់ ១៩​នាក់​) ។​

​ក្នុងនោះ​រថយន្ត​ដែល ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ៨៥៦ គ្រឿង (​រថយន្ត​ធំ ២៤១​គ្រឿង​) ស្មើនឹង ៨៧៤ ករណី​, ល្មើស​ក្រដាស​ស្នាម មាន ៤៧០​គ្រឿង ស្មើនឹង ៤៧០ ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៨៦​គ្រឿង ស្មើនឹង ៤០៤ ករណី ដោយ ឡែក ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន ៨៣៤​គ្រឿង ៕

3

Related Articles

Back to top button
Close
Close