ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើ នៅទីរួមខេត្តកណ្តាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ ឧសភា ២០១៤) ៖ ក្នុងពិធីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ស្អែកនេះ បានដំណើរការ រៀបចំតុបតែងទីតាំង សម្រាប់ប្រារព្ធ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅក្នុងពហុកីឡដ្ឋាន ក្រុងតាខ្មៅ ត្រូវបានរៀបចំរួចរាល់ហើយ ហើយក៏មានស្តង់តាំងពិព័រណ៍ ផលិតផលកសិកម្ម របស់ប្រជាកសិករផងដែរ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធធ្វើ នៅទីលានបាល់ទាត់ ទីរួមខេត្តកណ្ដាល ក្រោមព្រះរាជាធិបតីភាព របស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់ របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៥។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានព្រះមហាក្សត្រ ដឹកនាំប្រារព្ធ ជារៀងរាល់ឆ្នាំ នាថ្ងៃ៤ រោច ខែពិសាខ។ ព្រះរាជពិធីនេះ ជាពិធីមង្គលមួយ ដែលគេចាត់ទុកថា ជាការចាប់ផ្តើមប្រសិទ្ធពរឲ្យដល់ប្រជាកសិករ ក្នុងការចាប់ផ្តើមធ្វើស្រែចម្ការ នៅរដូវវស្សា ឲ្យទទួលបានទិន្នផលខ្ពស់៕