ផឹក​ស្រា​ស្រវឹង​បើក​រថ​យន្ដ​បុក​រនាំង​ដែក​បាក់​អស់​ ៦​ផ្ទាំង​

ភ្នំពេញ​ ៖​ កាលពី​វេលា​ ម៉ោង​១១​និង​១០​នាទី​យប់​  ថ្ងៃ​ទី​១៨​ ខែ​ កុម្ភៈ​ ​បុរស​ម្នាក់​បើករថយន្ដ​ ទាំង​ស្រវឹង​​ជ្រុល​ទៅ​បុក​រនាំង​ដែក​ចែក​ ទ្រូងផ្លូវ​បាក់​អស់​៦​ផ្ទាំង​ ​ស្ថិត​នៅ​តាម​​ផ្លូវ​ សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌ​ទួល​គោក​។

បុរស​ដែល​បើករថយន្ដ​បង្កហេតុ​ ឈ្មោះ​ប៉េង​ ហួត​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ ក្នុង​បុរី​ពិភព​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​បើករថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ ES-300​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2M-7869​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​   នគរបាល​ខណ្ឌទួលគោក​បានឱ្យ​ដឹង​ថា​ នៅ​ មុន​ពេល​កើតហេតុ​បុរស​រូប​នេះ​បាន​បើក​ រថយន្ដ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើត​ ហេតុ​ខាងលើ​ក៏​បាន​ជ្រុល​ទៅ​បុក​រនាំង​ ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​និង​វៀច​១​ផ្ទាំង​ធ្វើ​ឱ្យ​រថយន្ដ​ បែក​កង់​ខាងឆ្វេង​ ហើយ​អ្នកបើកបរ​មិន​បាន​ឈប់​រថយន្ដ​ នោះ​ទេ​គឺ​ព្យាយាម​បើករថយន្ដ​រត់គេច​ខ្លួន​រហូត​ដល់​ផ្លូវ​លេខ​៥៦៦​ក្នុង​ សង្កាត់​បឹង​ កក់​១​ ខណ្ឌទួលគោក​ទើប​កម្លាំង​ នគរបាល​ ដេញចាប់​បាន​ ។​

បន្ទាប់​ពី​ធ្វើការ​ឃាត់​ ខ្លួន​ម្ចាស់​រថយន្ដ​និង​រថយន្ដ​បាន​ហើយ​ ម្ចាស់​រថយន្ដ​ទំនើង​រូប​នោះ​បាន​ចុះ​ពីលើ​ រថយន្ដ​ដេញ​វាយ​សមត្ថកិច្ច​ផ្អើល​ទាំង​ កណ្ដាល​យប់​ ព្រោះតែ​បុរស​រូប​នោះ​ ស្រវឹង​ជោកជាំ​ ហើយ​សមត្ថកិច្ច​នគរបាល​ ខណ្ឌទួលគោក​ក៏​សម្រេចចិត្ដ​ឃាត់ខ្លួន​ ជន​នេះ​ញាត់​ចូល​ទៅ​ក្នុ​ង​រថយន្ដ​រួច​បញ្ជូន​ទៅ​នគរបាល​ចរាចរ​ជើង​គោក​ រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ដ​ទៅ​តាម​ផ្លូវ​ច្បាប់​ ៕ ហេង នាង​

dscn9044

Related Articles

Back to top button
Close
Close