២១ នាក់ស្លាប់ ជិត ១០០នាក់របួស ក្នុងចលនាតវ៉ានៅវៀតណាម
សារព័ត៌មាន Cambodia News/
វៀតណាម (១៥ ឧសភា ២០១៤) ៖ សេចក្ដីរាយការណ៍ពីសារ ព័ត៌មានអង្គគ្លេសបាន ផ្សាយនៅថ្ងៃ ទី១៥ ខែឧសភា នេះថា ជនជាតិចិនជាង ២០ នាក់ ត្រូវបានក្រុមបាតុករជនជាតិវៀតណាម វាយសម្លាប់ និងរបួសជិត ១០០នាក់ នៅ ពេលដែលក្រុមបាតុករទាំងនេះ បាន សម្រុកចូលទៅក្នុងរោងចក្រ ចិនតែមួយ ស្ថិតនៅភាគខាងត្បូង ប្រទេសវៀតណាម ។
រហូតមកដល់ថ្ងៃនេះ អំពើហិង្សាដែល ផ្ដើមចេញពីការធ្វើបាតុកម្ម របស់ជនជាតិ វៀតណាម ប្រឆាំងរដ្ឋាភិបាលចិនរឿងដែន សមុទ្រចិនខាងត្បូងនោះ បានក្លាយទៅជា អំពើហិង្សា វាយសម្លាប់មនុស្សក្នុងនោះក៏ មានក្រុមបាតុករជនជាតិវៀតណាម ស្លាប់ និងរងរបួសផងដែរ ។
គួរបញ្ជាក់ថា ការផ្ទុះអំពើហិង្សារហូត ដល់ការដង្ហែក្បួន ប្រឆាំងរដ្ឋាភិបាលចិននៅ វៀតណាម បានកើតឡើងដោយសារតែ កាលពីសបា្ដហ៍មុន រដ្ឋាភិបាលចិនបានជីក អណ្ដូងប្រេងមួយកន្លែង ហើយបានរំកិល ចូលទៅក្នុងដែនជម្លោះ ដែលវៀតណាម អះអាងថា ជាការរំលោភដែនទឹករបស់ខ្លួន រហូតដល់មានការប៉ះទង្គិចគ្នា៕