បាក់អគារ នៅខេត្ត សុរិន្រ្ទ ប្រទេសថៃ សម្លាប់មនុស្ស ៧ នាក់
សារព័ត៌មាន Cambodia News/
ថៃ (១៤ ឧសភា ២០១៤) ៖យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៧ នាក់ ស្លាប់ ដោយសារ គ្រោះថ្នាក់បាក់អគារ លក់គ្រឿង សំណង់ ស្ថិតនៅខេត្ត សុរិន្រ្ទ ភាគឦសាន ប្រទេសថៃ ។
លោក និរ៉ាត់ កល្យាណមិត្ត អភិបាលខេត្ត សុរិន្ទ្រ បានថ្លែងថា ករណី អគារក្រុមហ៊ុន ស្យាមគ្លូប៉ល ហៅ ចំកាត់ លក់គ្រឿងសំណង់ ត្រូវបានរន្ទះបាញ់ខណៈមានពេលភ្លៀងកាលពីរសៀលថ្ងៃ ម្សិលមិញ បណ្តាលឲ្យបាក់ អគារ បង្កឲ្យមានមនុស្ស ៧ នាក់ស្លាប់ រួមទាំង ទារកក្នុងផ្ទៃផងដែរ។
បច្ចុប្បន្ន អាជ្ញាធរ បានបញ្ជាឲ្យក្រុម វិស្វករចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុពិតប្រាដក ខណៈដែលប្រជាពលរដ្ឋថៃ ម្នាក់រស់នៅក្បែរកន្លែងកើតហេតុ បានអះអាងថា មុនពេលកើតហេតុរូបគាត់ បានឭស្នូរ សម្លេងរន្ទះ ក្រោយមក ក៏ឃើញអគារលក់គ្រឿងសំណង់បាក់ បង្កការភ្ញាក់ផ្អើលតែម្តង៕