​ស្ថាភាពនៅលើស្ពាននាគ កាន់តែ​តានតឹងខណៈប្រធាន អនុប្រធាន បក្សប្រឆាំងទៅដល់

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ ពេញ​ (០១ ឧសភាព ២០១៤) ៖ ភាពតានតឹង នៃការប្រឈម ដាក់គ្នារវាង កម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា បា​ន​​កើ​ន​ឡើ​ង​កា​ន់​​តែខ្លាំង គ្រា ដែលលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ និងលោក កឹម សុខា ជាអ​នុ​​ប្រធាន ទៅដល់។

ដំណើរទៅដល់របស់ប្រធាន និងអនុប្រធានបក្សប្រឆាំង បានបង្កើនកម្លាំងចិត្តដល់ក្រុមអ្នកតវ៉ា ធ្វើឲ្យការតវ៉ារបស់ ពួកគេកាន់តែពុះកញ្ច្រោល ​និង​ឌឺដងយ៉ាងខ្លាំង ទៅកាន់ ​កម្លាំងសមត្ថកិច្ច ដែលកំពុងឈរការពារ​នៅ​ទី​នោះ​។

ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ច បាននឹងបង្កើនកម្លាំងយ៉ាងខ្លាំងនៅទីធ្លា និងបរិវេណជុំវិញ ទីលានប្រជាធិបតេយ្យ ហើយក៏មិនទាន់មានការផ្ទុះ អំពើហិង្សាអ្វីនោះដែរ៕

10171858_604592689636093_4771047555811270694_n
រូប​ពី​ Facebook

10171858_604592689636093_4771047555811270694_n1016911_604592559636106_405135862353695444_n10308936_604592519636110_1187133840874788822_n

Related Articles

Back to top button
Close
Close