​មេ​បញ្ជា​ការ​កង​ទ័ព ​ថៃ ​ជំទាស់​ការ​ប្រើប្រាស់​កង​ទ័ព​ដោះ​ស្រាយ​បញ្ហា​

សារព័ត៌មាន​​ Cambodia News/

f3a0af11-ec01-48b8-8bd2-16c25e1f4ad6ថៃ (៣០ មេសា ២០១៤) ៖ មេបញ្ជាការ​​កងទ័ព​​ជាន់ខ្ពស់​​ថៃ​​លោក​ ប្រា​យុទ្ធ ​ចាន់​អ៊ូ​ចា​ បាន​និយាយ​​​កាលពី​​ថ្ងៃ​ទី​២៩​​ខែ​មេសា​ថា​​ ភាគី​ទាំងអស់​​នៅក្នុង​​ប្រទេស​ថៃ​ គួរតែ​​រួបរួមគ្នា​​ដើម្បី​​ទប់​ស្កាត់​​​​ភាពចលាចល​​នៅក្នុង​ប្រទេស​ មិន​ត្រូវ​​ប្រើប្រាស់​​មធ្យោបាយ​​ជា​លក្ខណៈ​​គំរាមកំហែង​​នោះ​ទេ។

អ្វី​ដែល​គួរឱ្យ​​កត់សម្គាល់​​នោះ​​គឺថា​ លោក​ ប្រា​យុទ្ធ ​ចាន់​អ៊ូ​ចា ​​បាន​​ចាត់វិធានការ​​តាម​ផ្លូវច្បាប់​ ព្រមាន​ទៅ​​ភ្នាក់ងារ​​សារព័ត៌មាន​​មួយចំនួន​​ផង​ដែរ​ ​ដែល​ចោទ​​លោក​ថា​ មិន​បាន​​រួម​ចំណែក​​នៅ​ក្នុង​​ការដោះស្រាយ​​បញ្ហា​ ដោយ​​សារតែ​​លោក​​ទទួលបាន​​នូវ​​ផលប្រយោជន៍​​ផ្ទាល់ខ្លួន​។​

​លោក​​សង្កត់ធ្ងន់​​ថា​ កងទ័ព​​គឺ​ឈរ​នៅ​​ចំ​កណ្ដាល​ មិនមែន​​ភាគី​ណា​​ក៏​អាច​បញ្ជា​បាន​​នោះ​ទេ​  ហើយ​គ្មាន​​នរណា​ម្នាក់​​អាច​ទិញ​​ទឹកចិ​ត្ដ​​កងទ័ព​​បាន​ឡើយ​។​ បន្ថែម​​ពីលើ​​នោះ​ លោក​ក៏​បាន​​ព្រមាន​​ទៅ​ក្រុម​​ដទៃ​ទៀត​ ឱ្យ​មាន​​ការអត់ធ្មត់​​និង​ទប់ស្កាត់​​ឱ្យបាន​​នូវ​ការ​បង្ក​ចលាចល​ ដើម្បី​​កុំឱ្យ​ជម្លោះ​​កាន់តែ​​រីក​រាលដាល​​ខ្លាំង​ជាង​នេះ​​​៕

Related Articles

Back to top button
Close
Close