លោកស្រី មូរ សុខហួរ បន្តដឹកនាំ ក្រុមសកម្មជន ទៅកាន់ទីលាន ប្រជាធិបតេយ្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៤ មេសា ២០១៤) ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា នេះ លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត ជាប់ឆ្នោត របស់គណបក្ស សង្គ្រោះជាតិ បានដឹកនាំក្រុម សកម្មជន មួយចំនួន របស់ខ្លួន ទៅកាន់ទីលាន ប្រជាធិបតេយ្យ តែត្រូវកម្លាំង សន្តិសុខ របស់ខណ្ឌដូនពេញ និងកម្លាំង សមត្ថកិច្ចនៅទីនោះ ធ្វើការរារាំង មិនចូលទៅ ក្នុងបរិវេណ ទីលាននោះឡើយ។
លោកស្រី មូរ សុខហួរ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ បានដឹកនាំ ក្រុមសកម្មជន របស់ខ្លួន ទៅកាន់ទីលាន ប្រជាធិបតេយ្យ ដើម្បីផ្សព្វផ្សាយ មូលនិធិសព ជា វិជ្ជា និងបញ្ចេញ មតិនៅទីនោះ។
បានដឹកនាំនេះ ត្រូវបានរារាំង ពីកម្លាំងសន្តិសុខ របស់ខណ្ឌដូនពេញ និងកម្លាំងនគរបាល ពីព្រោះនៅទីលាន ប្រជាធិបតេយ្យ ត្រូវបានក្រសួងមហាផ្ទៃ តាមរយៈសាលា រាជធានីភ្នំពេញ ហាមមិនឲ្យមានការជួបជុំ និងបញ្ចេញមតិ ខណៈតំបន់មួយនេះ ស្ថិតក្រោមការស៊ើបអង្កេត នៅក្នុងដៃតុលាការ នៅឡើយ ៕