ជីជី ចង់ធ្វើជាអ្នកព្យាបាលរបួសបេះដូង វីជេ រតនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៤) ៖ មួយរយៈពេល ចុងក្រោយនេះ បុរសអភ័ព្វស្នេហ៍ ឌីជេ រតនា និង កញ្ញា ជីជី ដែលជាដែគួរ ពិធីការិនី ក្នុងកម្មវិធី “រាត្រីកម្សាន្ត បានសម្ញែងភាពស្និទ្ធស្នាល ជាមួយ កាន់តែខ្លាំង លើសពីការរាប់អាន បែបមិត្តភក្តិធម្មតាទៅទៀត។
ជាការពិត កន្លងមកធ្លាប់មាន ព័ត៌មាន ថា តារាប្រុសស្រីមួយគូនេះ បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ឆេះ យ៉ាងសន្ធោសន្ធៅ រោលរាល ពេញបេះដូង ក្រោយពី ឌីជេ រតនា បានចែកផ្លូវស្នេហ៍បែកបាក់ ជាមួយអតីតមិត្តស្រី ជាអ្នកសិល្បៈ ដូចគ្នា គឺ កញ្ញា សន នាងផល្លីកា។
ជាក់ស្តែង នៅក្នុងរូបភាពដែលបង្ហោះលើបណ្ដាញសង្គមនោះ គេឃើញវីជេអភ័ព្វស្នេហ៍រូបនេះ ឱបកញ្ញា ពេជ្រ សូលីដា ហៅជីជី ពេញដៃ ថែមទាំងយកច្រមុះទៅថែមថ្ពាល់ស្រីស្អាតរូបនេះផង។ ឯសាមីខ្លួនខាងស្រី វិញបានត្រឹមបើកភ្នែកព្រឹម និងធ្វើមាត់ញញឹមមកកាមេរ៉ាតែប៉ុណ្ណោះ។
បញ្ហានេះ ជីជី បានបដិសេធចំពោះការសង្ស័យដែលថា កញ្ញា និងដៃគូពិធីកររួមកម្មវិធី រួមទ្រនំ លោក វីជេ រតនា កំពុងកសាងចំណងស្នេហ៍ ឬក៏ថាកញ្ញា ជាអ្នកស្អំបេះដូងខាងប្រុស ដែលកំពុងរបួសបេះដូងនោះ។ ចំពោះរឿងរូបថតហ្នុង គឺគ្រាន់តែមិត្តភ័ក្ដិថតរូបជាមួយគ្នាធម្មតាទេ៕