កូរ៉េ​ខាង​ជើង​ថា ​ប្រធា​នា​ធិប​តី​កូរ៉េ​ខាង​ត្បូង​និយាយ​ពាក្យ​មិន​បាន​ការ​

សារព័ត៌មាន​​ Cambodia News/

​កូរ៉េ​ខាងជើង (២៨ មិនា ២០១៤) ៖ អ្នកនាំពាក្យ​របស់​កូរ៉េ​ខាងជើង​បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​សេចក្ដី​ថ្លែង​ការ​ថា​ប្រសិន​បើ​លោក​ស្រី​ប៉ាក់​គុន​ហឺ​ចង់ឃើញ​ភាព​រីកចម្រើន​នៃ​ទំនាក់​ទំនង​​អន្ដរ​កូរ៉េ​រវាង​ប្រទេស​ទាំង​ពីរ​ដំបូង​ឡើយ​លោកស្រី​គួរតែ​ឈប់​និយាយ​ពាក្យសម្ដី​មិន​បាន​ការ​មិន​ចេះ​ខ្លាច​រអែង​​អ្នកណា​ដូច្នេះ​គួរតែ​ប្រើ​ពាក្យ​សម្ដី​ប្រកបដោយ​ឆន្ទៈ​និង​ភាពត្រឹមត្រូវ​វិញ​។

20140327_s.kអ្នកនាំពាក្យ​រូប​នេះ​បាន​បន្ដ​ថា​ទោះបីជា​អ្នកដទៃ​ជា​អ្នកសរសេរ​សុន្ទរកថា​សម្រាប់​លោកស្រី​ក៏ដោយ​ក៏​លោកស្រី​គួរ​យល់​ពី​អ្វី​គួរ​និយាយ​និង​អ្វី​ដែល​មិន​គួរ​និយាយ​ដែរ​។

​សូម​បញ្ជាក់​ដែរ​ថា ពាក្យសម្ដី​ដែល​កូរ៉េខាងជើង​ខឹងសម្បារ​និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នោះ គឺ​ពាក្យ​ដែលថា កូរ៉េខាងជើង​ឃោ​ឃៅ​គ្មាន​សីល​ធម៌ និង​មិន​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។ ការបោះ​ពាក្យ​ទៅ​លើ​លោកស្រី​ប៉ាក់​គុន​ហឺ នេះ​ទៀតសោត ធ្វើឡើង​ស្របពេល​ដែល​កងទ័ព​កូរ៉េ​ខាងត្បូង​និង កងទ័ព​អាមេរិក ជា​ច្រើន​ពាន់​នាក់ កំពុង​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​លើ​ទឹកដី​កូរ៉េខាងត្បូង​។

​គួររម្លឹកថា​កាលពី​ថ្ងៃ​ទី​២៦​ខែ​មីនា​កូរ៉េខាងជើង​ជប៉ុន​អាមេរិក​បាន​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​នុយក្លេអ៊ែរ​និង​សកម្មភាព​របស់​កូរ៉េខាងជើង ដែល​តែង​តែ​​ផ្គើន​ចំពោះ​ការស្នើរ​សុំ​របស់​អន្ដរជាតិ​។

ក្នុង​កិច្ចប្រជុំ​កំពូល​កន្លង​​ទៅ​​ប្រទេស​​ទាំង​បី​​ជាពិសេស​​អាមេរិក​​បាន​​ចោទ​កូរ៉េខាងជើង​​ថា​ មាន​ចេតនា​បង្ក​ហេតុ​និង​បង្ក​ឱ្យ​មាន​ចលាចល​កើត​ឡើង​។ ​ដូច្នេះហើយ​បានជា​រាល់ដង​កូរ៉េខាងជើង​តែងតែ​ខឹងសម្បារ​នឹង​ប្រទេស​ដែល​ចោទប្រកាន់​ខ្លួន​ហើយ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ជា​ញយ​ដង​៕​

Related Articles

Back to top button
Close
Close