ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ១១ ​លាន​ដុល្លារ​ ដល់​កម្ពុជា​

សារព័ត៌មាន​ Cambodia News​/

IMG_9777ភ្នំពេញ (២៦ មិនា ២០១៤) ៖ រដ្ឋាភិបាល​ប្រទេសជប៉ុន បានផ្តល់​ជំនួយឥតសំណងដែលមាន​ទឹកប្រាក់ ចំនួន ១.១៩៣ លាន​យ៉េន ដែលមាន​ទឹកប្រាក់​ប្រហាក់ប្រហែល​ ស្មើនឹង ១១.៥២០.០០០ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​គំរោង អនុវត្ត​ពង្រីក​ម​ជ្ឃ​មណ្ឌល​គាំពា​សុខភាព មាតា​ជាតិ​និង​ទារក​។

​ពិធីចុះហត្ថលេខាលើ លិខិត​ប្តូរ​សារ និង​កំណត់ហេតុ ស្តីពី​ការផ្តល់់​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ជប៉ុន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជានេះ ត្រូវបានធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤នៅ​ទីស្តីការ​ក្រសួងការបរទេស រវាងលោកយូគី​ គូ​ម៉ា​ម៉ា ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ជាមួយនិងលោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។​

លោក កុយ គួ​ង អ្នក​នាំពា​ក្ស​ក្រសួងការបរទេស​មាន​ប្រសាសន៍ថា  ​ជំនួយឥតសំណង ​រប​ស់រាជរដ្ឋាភិបាល​ជប៉ុន គិត​ជា​ដុល្លារ​ជាង ១១​លាន​ដុល្លារ ក្នុង​បំណង ពង្រីក​ម​ជ្ឃ​មណ្ឌល​គាំ មាន​សុខ ភាព​មាតា ​និង​ទារក ដែលជា​ការចូលរួមចំណែក​លើក​កំពស់​សុខភាព​សុខាភិបាល នៅ​កម្ពុជា​៕

Related Articles

Back to top button
Close
Close