សពអ្នកម្នាង អ៊ុក ផល្លា បូជា​រួច​រាល់​ហើយ ​ក្រោយ​​តម្កល់​អស់ ​រយៈ​ពេល​២​យប់​៣ថ្ងៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សពអ្នកម្នាងអ៊ុក ផល្លា បានបូជារួចរាល់ហើយ នៅ​ម៉ោងជិត១២ថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ   នៅវត្តបុទុមវតី ក្រោយពីបានតម្កល់អស់ រយៈពេល២យប់៣ថ្ងៃ។

ក្នុងពិធីបុណ្យសពនេះ ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់មួយចំនួន និងសែរាជវង្សផងដែរ។ ក្នុងនោះបុត្រច្បងរបស់អ្នកម្នាង ជាមួយសម្តេចក្រុមព្រះ បានបួសនៅមុខភ្លើង តាមប្រពៃណី ខ្មែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងអ្នកម្នាងអ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសព្រះអង្គយាង ចុះជួបសំណេះ សំណាលជាមួយ សមាជិក-សមាជិកា ជាង២ពាន់នាក់ នៅខេត្ដព្រះសីហនុ ក្នុងនោះព្រះអង្គ បានរងរបួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅព្យាបាលជំងឺ នៅមន្ទីរទីក្រុងបាងកក ប្រទេសថៃ ខណៈ អ្នកម្នាងបានអនិច្ចកម្ម ក្រោយចូលសម្រាក នៅមន្ទីរពេទ្យព្រះសីហនុ បានប៉ុន្មានម៉ោង៕

 

 

 

Related Articles

Back to top button
Close
Close