ក្រុម​អាវ​ក្រហម ​ស្លៀក​ពាក់​ពណ៌​ខ្មៅ ​ប្រឆាំង ​របប​អាមាត្យ ​និង​ តុលាកា​រ​

សារព័ត៌មាន​​ Cambodia News​/

ថៃ(២៤ មិនា ២០១៤)៖ យោងតាមគេហទំព័រ Thai News នៅថ្ងៃ ចន្ទ ទី ២៤ ខែ មីនា ឆ្នាំ២០១៤ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹ​ងថា លោក ចាតុផន ព្រំផាន មេដឹកនាំចលនា ប្រជា ជន ប្រឆាំងនឹងរបប ផ្តាច់ការ (ក្រុមអាវក្រហម) បានថ្លែងថា សមា ជិក​ក្រុម​អាវ​ក្រហម​ទូទាំង​ប្រទេស​ត្រៀម​ស្លៀក​ពាក់​ខ្មៅ ​៧ ​ថ្ងៃ ចា​ប់ពីថ្ងៃ ​ចន្ទ​ នេះត​ទៅ។

Hong-0452ការត្រៀម​ស្លៀក​ពាក់​ខ្មៅ ​៧ ​ថ្ងៃនេះ​ ក្នុងគោ​ល បំណង បង្ហាញថា ប្រជាជនភាគច្រើន មិនត្រូវការ របប អាមាត្យ និង ប្រព័ន្ធតុលាការ រួមស្ថាប័នឯករាជ្យមួយចំនួន នា​ពេល​បច្ចុប្បន្ន ដែលបានរៀបចំផែនការ ផ្តួល រំលំរបបលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ ឆ្ពោះទៅរករបបផ្តាច់ការ ។

លោក ចាតុផន បានបន្តទៀតថា បច្ចុប្បន្ន ពួកអាមាត្យ បាន​រួម​ដៃ​គ្នា​ជា​មួយ​បក្ស​នយោ​បាយ​ រួមទាំង ស្ថាប័ន តុលាការ ដើម្បីក្រាញ់អំណាចរបស់ខ្លួន ដោយ​មិន​បាន​គិត​ពី​ផល​ប្រយោ​ជន៍​ និង​ សុខទុក្ខ ប្រជារាស្រនោះទេ ដូច្នេះប្រជាជនទូទាំងប្រទេសត្រូវ ក្រោក​ឡើង​តស៊ូ​ជា​មួយ​របប​ផ្តាច់ ​ការ​ទាំង​ ឡាយ​ឲ្យសា​បសូន្យ ​នឹង​នាំប្រ​ទេសជា​តិដើ​រតា​មមាគ៌ា​លទ្ធិប្រ​ជាធិបតេយ្យពេ​ញលេ​ញ។​

នៅថ្ងៃទី ៥ ខែ មេសា ខាងមុខនេះ ក្រុមអាវក្រហមទូទាំងប្រទេសនឹង ធ្វើ​ការ​ដើ​រ​ក្បួន​ទ្រង់​ទ្រាយធំ​ ដើម្បីបង្ហាញពីការគាំទ្រ នាយករដ្ឋមន្រ្តី និង សមាជិកសភា ដែល​កើត​ចេញ​ពី​ការបោះ​ឆ្នោតដោយ​សេរី ​និង ​យុត្តិធម៌ ​ព្រមទាំ​ង ​ឆ្លុះប​ញ្ចាំង​ពីកា​រ បដិវត្តន៍ប្រ​ជាជន​យ៉ាង​ពិតប្រាកដ៕

Related Articles

Back to top button
Close
Close