យូរី និង អ្នកដឹកនាំសម្ដែងវ័យក្មេង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ មិនា ២០១៤)៖ ថ្មីៗនេះកញ្ញា យូរី ត្រូវបានគេនិយាយថា បានកំពុង តែបង្កាត់ភ្លើងស្នេហ៍ថ្មីនៅក្រៅឆាកជាមួយបុរសវ័យក្មេងម្នាក់ដែល គេស្គាល់ថា ជាអ្នកដឹកនាំសម្តែងថ្មី របស់ផលិតកម្មសាន់ ដេ។
បើ តាមប្រភពពីមជ្ឈដ្ឋានតារាសិល្បៈមួយចំនួនបានទម្លាយឲ្យដឹងថា បុរសវ័យក្មេងដែលកញ្ញា យូរីកំពុងមានទំនាក់ទំនងស្នេហាជាមួយនេះមានឈ្មោះ ហៀង ច័ន្ទដារ៉េត បច្ចុប្បន្នកំពុងបម្រើការងារ ជាអ្នកដឹកនាំសម្ដែងថ្មីនៅក្នុងផលិតកម្ម សាន់ដេ។
ប្រភពព័ត៌មាន ដដែលបានបន្តឲ្យដឹងទៀតថា កញ្ញា យូរី បានស្គាល់ និងផ្តើមមានទំនាក់ ទំនងជាមួយអ្នកដឹកនាំសម្តែងវ័យក្មេងប្រចាំ ផលិតកម្មសាន់ដេ លោក ហៀង ច័ន្ទដារ៉េត អស់រយៈពេលប្រមាណជិត១ឆ្នាំមកហើយ។
ក្នុងមួយរយៈ ពេលចុង ក្រោយនេះពោលគឺ ក្រោយពេលអ្នកដឹកនាំសម្តែង រូបនេះចាប់ផ្តើមមានស្នាដៃ ក្នុងការផលិត និងដឹកនាំ ការសម្តែងក្នុងផលិតកម្មនោះគេសង្កេតឃើញកញ្ញា យូរី និងលោក ហៀង ច័ន្ទដារ៉េត ហាក់មានទំនាក់ ទំនងជាមួយគ្នាយ៉ាងស្និទ្ធស្នាលប្លែកខុសពីធម្មតា។
ជាមួយនឹងការទម្លាយឲ្យដឹងនេះប្រភពព័ត៌មានក៏បានបង្ហាញនូវរូបថត បែបស្និទ្ធស្នាល និងផ្អែម ល្ហែមរវាងតារាចម្រៀងនិយមលេងស្ទីលបែបកូរ៉េរបស់ផលិតកម្ម សាន់ដេ កញ្ញ យូរី និងលោក ហៀង ច័ន្ទដារ៉េត ជាច្រើនសន្លឹកឲ្យឃើញផងដែរ។
បើ ទោះ ជាយ៉ាងណាក៏ដោយបើតាមប្រភពពីអ្នកដែលស្និទ្ធនឹងកញ្ញា យូរី ក៏បានបង្ហើបឲ្យដឹងដែរថា តាមរយៈ ទំនាក់ទំនងនេះលោក ហៀង ច័ន្ទដារ៉េត ដែលជាមនុស្សដែលមានសមត្ថភាពម្នាក់នោះអាចនឹងជួយជ្រោមជ្រែង កញ្ញា យូរី ឲ្យមានកេរ្តិ៍ឈ្មោះកាន់តែល្បីក្នុងវិស័យសិល្បៈបានថែមទៀតជាក់ជា មិនខានឡើយ៕