យាយខ្លីទទួលមរណភាពហើយ

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (០២ ឧសភា ២០១៤) ៖ កាលពីវេលាម៉ោង ១២យប់ថ្ងៃទី១ ឈានចូលទី២ ខែឧសភា ឆ្នាំ ២០១៤ តារាកំប្លែង ស្ថិត​ក្នុង​ក្រុមកំប្លែង របស់​នាយកុយ អុ្នក​ស្រី ​នេត្រ ផល្លី ហៅ​យាយ​ខ្លី ​​បាន​ទទួល​មរណភាព​ហើយ ​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​កាល​ម៉ែត្រ ក្នុង​វ័យ​៦៣​ឆ្នាំ​​ បន្ទាប់​ពី​ការ​សង្គ្រោះ​បន្ទាន់​​ ​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ។

that-0004អ្នកស្រី​​​សារ៉ុម ​កូន​ទី​៤ របស់​លោក​យាយ​ខ្លី បាន​ឲ្យដឹង​ថា ​សព​ម្តាយរបស់​អ្នក​ស្រី​ បាន​ដឹក​មក​កាន់​វត្ត​ញៀន​រង្សី​កាល​ពី​​វេលា​យប់​មិញ ហើយ​​​កំពុង​រៀប​ចំ​ធ្វើ​បុណ្យ​នៅ​បរិវេណ​​វត្ត​នេះ ​ដោយ​រង់​ចាំ​រហូត​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៨​ព្រឹក ​ទើប​ធ្វើ​ពិធី​បូជា​នៅ​ក្នុង​បរិវេណ​វត្ត​​ដដែល​។

សម្រាប់ ​ពិធី​បុណ្យ​៧​ថ្ងៃ​របស់​អ្នក​ស្រី​វិញ ត្រូវ​បាន​កូន​ៗ​ប្រាប់​ថា គឺ​​នឹង​ធ្វើ​នៅ​ខេត្ត​ព្រៃ​វែង​ដែល​ជា​​ស្រុក​កំណើត​​វិញ​ទេ ដើម្បី​ឲ្យ​បង​ប្អូន​សាច់​ញាតិ​នៅ​ទី​នោះ​បាន​ចូល​រួម ​និង​ដើម្បី​ឲ្យ​ព្រលឹង​របស់​អ្នក​ស្រី​ខ្លី​​បាន​ស្ងប់​ផង​។

សូមជម្រាបថា ​ ​យាយ​ខ្លី បាន​ចូល​សម្រាក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​កាល​ពី​ដើម​​ខែ​​មេសា ​និង​​ដឹក​ចូល​សង្គ្រោះ​បន្ទាន់ កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​​២៥ មេសា​​។ គ្រូពេទ្យនិយាយថា យាយខ្លី​មាន​ជំងឺ​ច្រើន​មុខ​ ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺថ្លើម, ពុកឆ្អឹង និង​របេង​ឆ្អឹង លើសឈាម ផងដែរ ដូច្នេះ​វា​មាន​សភាពធ្ងន់ធ្ងរខ្លាំងណាស់៕

Related Articles

Back to top button
Close
Close