បុរស​ម្នាក់​ខណៈ​កំពុង​ជិត​ម៉ូតូ​ត្រូវ​រថ​យន្ត​បុក​ ហើយ​កិន​ស្លាប់​

Cambodia News

ហេង នាង​

ភ្នំពេញ៖  កាលពី​ម៉ោង២១ និង៤០នាទី​យប់ ថ្ងៃទី៣ ខែមិថុនា បុរស​ម្នាក់ ​ត្រូវ​រថយន្ត​ហ្វុយស្សូបុក​ពីក្រោយ​ពេញទំហឹង និង​កិន​បន្ថែម​បណ្តាល​​ឲ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែ​ ស្ថិត​លើ​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិតក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

tប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​ឈ្មោះ ម៉ាច សីហា ភេទ​ប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅ​ជិត​ចំណុច​កើត​ហេតុ​។

ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-1163 តាម​បណ្តោយ​ផ្លូវ​ទំនប់​​កប់​ស្រូវ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង ម៉ាក​ហ្វុយស្សូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8191 បោះពួយ​ទៅបុក​ពីក្រោយ​ពេញទំហឹង រួច​បន្តទៅ​កិន​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក​​រថយន្ត​ជនបង្ក​បាន​ព្យាយាម​បើក​រត់គេចខ្លួន​បាន​ជាង២០០ម៉ែត្រ​ក៏ត្រូវ ​សមត្ថកិច្ច​ឃាត់​បាន។

ក្រោយពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល ចរ​រាច​រណ៍​ធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ ចំណែក​សាកសព​ត្រូវ​ក្រុមគ្រួសារ​ទៅ​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Related Articles

Back to top button
Close
Close