​ខឹងប្រពន្ធដេកបែរខ្នងទាញ​​កូនកាំបិតចាក់.កប្រពន្ធ​​​រួចលេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញ​ ៖ ​បុរស​ចំណាស់​ម្នាក់​​​​ ​ ដោយ​គ្រាន់តែ​ខឹង​ប្រពន្ធ​ដេក​បែរខ្នង​​ក្រោយ​ពេល​ដេកលក់មួយសន្ទុះ​លុះក៏​​ភ្ញាក់​ដឹងខ្លួន​ទាំង​កណ្ដាល​ទាំង​កណ្ដាល​អធ្រាត្រ ហើយ​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​មក​លើ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បញ្ឆិត​គល់​បំពង់​.​ក​ឆ្វេង​ ហើយ​ក៏​រត់​គេចខ្លួន​ចេញពី​ផ្ទះ​ជួលបាត់​ទៅ​​។

លុះ​ស្អែក​ឡើង​នៅ​វេលា​ម៉ោង​១៣ និង​៤០​នាទី រសៀល​ ថ្ងៃទី​១៥ ខែ​ កក្កដា ឆ្នាំ​២០១២​ បុរស​ជា​ប្តី​ដែល​​មាន​ឈ្មោះ ភួង សៅ ភេទ​ប្រុស អាយុ ៧៨​ឆ្នាំ រស់នៅ​ភូមិ ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល​ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​វាលស្រែ​ក្រោយ​ភូមិ​គោក​ចំបក់ ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​ការ​ស្លាប់​នេះ​គឺ​បុរស​នោះ​បាន​​ផឹកថ្នាំ​ពុល​ប្រភេទ​ទឹក​ដើម្បី​សម្លា​ប់ខ្លួន​។ ​

ចំ​ណែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ វង្ស ភាន់ អាយុ ៥០​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ គោក​ចំបក់ សង្កាត់​ចោម​ចៅ​ តែ​មាន​ទីលំនៅ​អចិន្ត្រៃយ៍ ​​ជាមួយ​ប្ដី​ដោយ​រង​របួស​គល់​.ក​ខាងឆ្វេង ដោយសារ​ប្ដី​ចាក់​នឹង​កូន​កាំ​បិត​​ចុង​ស្រួច​។​

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ជា​ប្ដី​បាន​មក​លេង​ប្រពន្ធ​ធ្វើការ​រោងចក្រ​ដែល​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ នៅ​យប់​ចុង​ក្រោយនេះ​ដោយសារ​ខឹង​ប្រពន្ធ​ដេក​បែរខ្នង​ក៏​សួរ​ទៅ​ប្រពន្ធ​​ថា​ហេតុអ្វី​ក៏​ដេក​បែរខ្នង​ដាក់​ប្ដី​ សូម​បែរមុខ​បន្តិច​មកខ្ញុំ​មើលមុខ​ឯង​បន្តិច តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ឆ្លើយតប​ថា មើល​មុខ​រាល់ថ្ងៃ​ហើយ​ ម៉េច​ក៏​ចាំ​មើល​មុខ​ពេលនេះ​ទៀត​។

ក្រោយ​និយាយ​គ្នា​ចប់​អ្នក​ទាំង​២​ក៏​សម្ងំ​ដេក​រៀងៗ​ខ្លួន​ បន្ទាប់ពី​ដេកលក់​មួយសន្ទុះ​ធំ​បុរស​ជា​ប្ដី​បាន​ភ្ញាក់​ដឹងខ្លួន​មុន ​ហើយ​បាន​យក​កាំបិត​ចាក់​ចំ​ទៅលើ​ស្ត្រី​ជា​ប្រពន្ធ​ចំ​គល់​.​ក​បណ្ដាល​ឲ្យ​រង​របួស​ស្រាល​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ​៕

Related Articles

Back to top button
Close
Close