កូរ៉េ​ខាង​ជើង​​​បដិ​សេធ​​​សំណើ​រ​​ពិភាក្សា​រ​​បញ្ហា​​ជួប​​ជុំ​​គ្រួសារ​​​ជា​​ទៀង​ទាត់​​​របស់​​កូរ៉េខាង​ត្បូង​​

សារព័ត៌មាន​​ Cambodia News/

កូរ៉ាខាងជើង(០៧ មីនា ២០១៤) ៖ ត្រឹម​តែ​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កូរ៉េខាងត្បូង​បាន​ដាក់​សំណើ​ទៅ​កូរ៉េខាងជើង​ក្នុង​គោលបំណង​សុំ​ ជួប​ពិភាក្សា​ពី​បញ្ហា ការបង្កើត​ឱ្យ​មាន​ការ​ជួបជុំ​គ្រួសារ​ដែល​បាន​បែកបាក់​គ្នា​ជា​ទៀត​ទាត់​ មួយ កូរ៉េខាងជើង​ក៏​បាន​ប្រកាស​បដិសេធ​ចំពោះ​សំណើ​នេះ​។

20140306_koreaការបដិសេធ ត្រូវបាន​កូរ៉េខាងជើង​លើកឡើងថា​ជា​រឿង​ដែល​មិន​គប្បី ធ្វើឡើង​តាមរយៈ​កាកបាទ​ក្រហម​របស់​កូរ៉េខាងជើង​ឡើយ គួរតែ​មាន​ការពិភាក្សា​គ្នា​រវាង​មន្ដ្រីជាន់ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ​។

ម្យ៉ាងវិញទៀត ​ការពិភាក្សា​នេះ​អាច​ធ្វើទៅបាន លុះត្រាតែ​ភាគី​ទាំងពីរ​មិន​មាន​ការប្រឈមមុខ​ដាក់គ្នា ក៏​ដូច​ជា​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក បើ​មិន​ដូច្នេះ​ទេ ការពិភាក្សា​មិនអាច​ប្រព្រឹត្ដទៅបាន​ឡើយ​។​

​ជា​ការឆ្លើយតប​ក្រសួង​ បង្រួបបង្រួម​កូរ៉េខាងត្បូង បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង​ទៅលើ​ការបដិសេធ​របស់​កូរ៉េខាងជើង​។ កូរ៉េ​ខាង​ត្បូង​​​បាន​​បន្ថែម​ទៀត​ថា បញ្ហា​ទាក់ទង​នឹង​គ្រួសារ​ដែល​បាន​បែកបាក់​គ្នា​ក្រោយ​ពេល​សង្គ្រាម​បែងចែក​ ទឹកដី​កាលពី​ឆ្នាំ​១៩៥០​ដល់​១៩៥៣ គួរ​តែ​​ដោះ​ស្រាយ​​មុន​​បញ្ហា​​ដទៃ​ទៀត មិន​ត្រូវ​ភ្ជាប់​ជាមួយ​រឿង​ផ្សេង​ឡើយ​។

​សូម​បញ្ជាក់​ឡើងវិញ​ថា ការជួប​គ្នា​ជា​ទៀត​ទាត់​ដែល​កូរ៉េខាងត្បូង​ចង់បាន​នោះ គឺ​មិនមែន​សំដៅលើ​តែ​ព្រឹត្ដិការណ៍​ជួប​គ្នា​ផ្ទាល់​នោះទេ កូរ៉េ​ខាង​ត្បូង​​ចង់ឱ្យ​មាន​ការជូន​ដំណឹង​ឱ្យ​គ្នា​ទៅវិញទៅមក​ពី​ស្ថានភាព​ រស់នៅ​ការស្លាប់​បាត់បង់​ជីវិត​ការផ្ញើ​សំបុត្រ​សួរសុខទុក្ខ និង​ការផ្ញើ​ជា​ខ្សែអាត់​វីដេអូ​​ជា​ដើម​។​

​គួររម្លឹកថា ចាប់តាំងពី​បញ្ចប់​សង្គ្រាម​​បែក​ចែង​​ទឹកដី​​កូរ៉េ​ទាំង​ពី​ឆ្នាំ​១៩៥០​ ​ដល់​១៩៥៣ ​រួចមក​មាន​ប្រជាជន​កូរ៉េ​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ ហើយ បាន​​ជួប​ជាមួយ​សាច់ញាតិ​របស់​ខ្លួន​ពី​ឆ្នាំ​១៩៨៥​ដល់​ឆ្នាំ​២០១៤​។ ​ដោយឡែក​ក៏មាន​ប្រជាជន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​ផ្សេង​ទៀត​ដែរ ដែល​កំពុង​តែ​រងចាំ​ការ​ចុះបញ្ជី​ដើម្បី​អនុញ្ញាត​ឱ្យទៅ​ជួបជុំ​គ្រួសារ​ របស់​ពួកគេ​បន្ដ​ទៀត​៕​

Related Articles

Back to top button
Close
Close