កូរ៉េខាងជើងចោទ បេសកជនអូស្ត្រាលីថា បង្កឧក្រិដ្ឋកម្ម
សារព័ត៌មាន Cambodia News/
ព្យុង យ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០១៤ បានដកស្រង់ពីបណ្តាញព័ត៌មានរដ្ឋកូរ៉េខាង ជើង KCNA មកបញ្ជាក់ថា លោក ចន អាឡិហ្សង់ឌឺ ហ្សត ប្រធានបេសកម្មផ្សព្វផ្សាយសាសនារបស់អូស្ត្រាលីនៅ កូរ៉េខាងជើង ត្រូវបានអាជ្ញាធរប្រទេសកុម្មុយនីស្តមួយនេះ ចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រឆាំងតាមរយៈការចែកចាយ គម្ពីមានបង្កប់នូវសារប្រមាថ តិះដៀល ដល់រដ្ឋាភិបាលទីក្រុងព្យុង យ៉ាង។
បើតាមការបញ្ជាក់ពីសារព័តមានរដ្ឋ KCNA បានបន្តឲ្យដឹងថា លោក ហ្សត បានយល់ព្រមទទួលកំហុស ដែល លោក បានប្រព្រឹត្តប្រឆាំងនឹងច្បាប់ប្រទេសកូរ៉េខាងជើង ព្រមទាំងបំផ្លាញនូវទំនុកចិត្តរបស់ប្រជាជនទៅលើមេដឹក នាំរបស់ពួកគេ ហើយលោកក៏បាននាំយកត្រឡប់ទៅវិញនូវគម្ពី ដែលបានបកប្រែជាភាសាកូរ៉េ រាប់ពាន់ក្បាល ក្រោមកិច្ចខិតខំចងក្រងឡើងតំាងពីឆ្នាំ២០១២ មកនោះ។
ទោះបីជាយ៉ាងណាក៏ដោយបុរសវ័យចំណាស់ ៧៥ឆ្នាំខាងលើ ត្រូវបានកូរ៉េខាងជើងលើកលែងទោស ព្រោះតែវ័យ ជរា ហើយបានបណ្តេញចេញពីប្រទេសកូរ៉េតែម្តង៕