ក្រុម​វ​បាតុ​ករ​ទុយ​នេស៊ី ​ដុត​ទី​ស្នាក់​ការ ​បក្សន​យោ​បាយ ​និង​ស្ថា​ប័ន​សាធារណៈ​

សារព័ត៌មាន​​ Cambodia News​/

ទុយនីស ៖ ទីស្នាក់ការបក្សនយោបាយ និងស្ថាប័នសាធារណៈ​ផ្សេ ង​ៗ​ទៀ​តត្រូ​វ​បា​ន​ក្រុ​ម​បាតុ​ក​រ​នាំ​គ្នាដុតបំផ្លាញ ។  អំពើ​ហិង្សានេះបានកើតមានឡើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ កន្លងទៅ​នេះ​ ​ក្នុ​ង​ខេ​ត្ត​ M​et​laoui ​ភា​គ​ ​ខាងត្បូង​​ប្រទេសទុយនេ​ស៊ី ។

ST-114ក្រុម ​បាតុក​របាន​សម្តែង​ការ​ខឹង សម្បា ​ដោ​យ​បាន​ធ្វើ​​បា​តុក​ម្ម​​ប្រឆាំ​ង​សេ​ច​ក្តី​ប្រ​កា​ស​នូ​វ​ល​ទ្ធ​ផ​​ លទាក់ទង នឹងការងារ​កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្រុមបាតុករជាច្រើនបានលើកឡើងថា លទ្ធផល នៃសេចក្តីប្រកាសនេះមានការក្លែងបន្លំ ដែល​ប​ណ្តាល​ឲ្យ​​ប្រជាជន វ័យក្មេងក្នុងស្រុកជាច្រើនត្រូវជួបបញ្ហាអត់ការងារធ្វើ។ លោកស្រី Zohra Smida បានប្រាប់ភ្នាក់ងារស៊ិនហួថា  ការិយាល័យបក្ស របស់​លោ​កស្រី​ត្រូ​វ​បា​ន​ឆា​ប​ឆេះ​ដោ​យ​អ​ណ្តា​តភ្លើង។

លោកស្រីបន្តថាជាមួយគ្នានេះដែរ ស្ថាប័នតុលាការក៏ត្រូវបានឆាបឆេះដូចគ្នាដែរ។ ស្ថាន​ភា​ព​ក្នុ​ងខេត្ត Metlaoui  កំពុងតែឈានទៅរកភាពយ៉ាប់យឺនកាន់តែខ្លាំង ហើ​យ​ថ្នា​ក់​ដឹ​ក​នាំ​បណ្តោះ​អា​ស​ន្ន​ប្រចាំខេត្ត អាចនឹងត្រូវប្រកាស ឈ្មោះផងដែរ។

ប្រជាជនក្នុងខេត្ត Meltaloui បាននិយាយថា ថ្នាក់ដឹ​ក​នាំ​ប្រ​ចាំតំបន់​​គួរ​តែ​ជួ​យ​ស​ម្រា​ល​វិ​បត្តិ​អ​ត់​កា​ រងារធ្វើ ដែល កំពុងកើតមានក្នុងតំបន់នេះ។ គួរបញ្ជាក់ថា ភាគខាងត្បូងប្រទេសទុយនេស៊ី ជាតំបន់មួយដែលប្រឈមមុខនឹងវិបត្តិ ខ្លាំងជាងគេក្នុងចំណោមតំបន់ទាំងអស់ទូទាំងប្រទេស។ ប្រជាជនភាគច្រើនបង្ហាញភាពមិនពេញចិត្តចំពោះការអភិ  វឌ្ឍ​ន៍សេ​ដ្ឋ​កិ​ច្ច​ដោ​យ​គ្មា​នតុ​ល្យភា​​ព​៕

Related Articles

Back to top button
Close
Close