CNRP ស្នើជួបចរចាជាមួយ CPP ម្តងទៀតនៅថ្ងៃ២៧ ខែកុម្ភៈ
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២៤ កុម្ភៈ ២០១៤)៖ លោក សុន ឆ័យ ប្រធានក្រុមចរចាគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់វិទ្យុបារាំងផ្សាយជាខេមរៈភាសាថា គណបក្សសង្រ្គោះជាតិ បានដាក់សំណើសុំជួបចរចាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ តែមិនទាន់ទទួលបានការឆ្លើយតបពីមន្រ្តីគណបក្សប្រជាជន កម្ពុជានៅឡើយទេ។
តាមការគ្រោងទុកជំនួបចរចាជាថ្មីនិយាយពីកំណែទម្រង់បោះឆ្នោតមានសមាសភាពចូលរួមពិភាក្សាម្ខាង៦នាក់ ក្នុងនោះភាគីខាងគណបក្សប្រជាជនកម្ពុជា មាន ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែន បញ្ញា និងលោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។ រីឯគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអៀង និងលោកម៉ៅ មុន្នីវណ្ណ និងលោក ហូរ វ៉ាន់។
បើតាមវិទ្យុបារាំងផ្សាយជាខេមរៈភាសា បានដកស្រង់សម្តីរបស់លោក សុន ឆ័យ និងលោក ជាម យៀប មក បញ្ជាក់ថា កិច្ចពិភាក្សា នឹងនិយាយពីអាយុកាលរបស់គណៈកម្មការចម្រុះ សិទ្ធិអំណាចរបស់គណៈកម្មការចម្រុះ រួមទាំងការបង្កើតកម្រិតស្តង់ដារ នៃកំណែទម្រង់ការបោះឆ្នោតដែលអាចនឹងឈានដល់វិសោធនកម្មច្បាប់រដ្ឋធម្ម នុញ្ញ និងលក្ខន្តិកៈមួយចំនួនផងដែរ។
ការពន្លឿន នៃជំនួបចរចារវាងគណបក្សនយោបាយទាំងពីរ បានធ្វើឲ្យមន្រ្តីអង្គការសង្គមស៊ីវិល ក៏ដូចជាម្ចាស់ ឆ្នោត បានសម្តែងការសាទរ ហើយរំពឹងថា វិបត្តិទាំងឡើយ ដែលកើតចេញពីការត្រូវគ្នារបស់គណបក្សនយោ បាយនេះនឹងបញ្ចប់នៅក្នុងពេលឆាប់ៗ ដើម្បីជួយរួមចំណែកគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ៕