កម្ពុជា​-​ថៃ​ ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ល្អ​លើ​ផ្នែក​វិស័យ​សារ​ព័ត៌​មាន​​

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី០៤ ធ្នូ ២០១២ នេះ នៅក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារិទ្ធ បានជួបជាមួយសមាគមន៍អ្នកសារព័ត៌មានថៃ ដើម្បីរៀបរាប់ពីបទពិសោទន៍ផ្នែកវិស័យព័ត៌មាននៅកម្ពុជា ទៅដល់សមាគមន៍អ្នកសារព័ត៌មានថៃ ក្នុងគោលបំណងពង្រឹងផ្នែកវិស័យសារព័ត៌មានរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារិទ្ធ មានប្រសាសន៍ថា វិស័យព័ត៌មានកម្ពុជា មានលក្ខណៈពិសេសត្រង់ថា កម្ពុជា អនុញ្ញាត្តិឲ្យជនបរទេសធ្វើជាចាងហ្វាងបាន។ ឯកឧត្តម បានអោយដឹងទៀតថា សព្វថ្ងៃនេះ ស្ថាប័នសារព័ត៌មានក្នុងប្រទេសកម្ពុជា ទាំងអស់មានជាង ៦០០ ស្ថាប័ន តែស្ថាប័នដែលយកជាផ្លូវការបាន មានប្រមាណតែ ៥០ តែប៉ុណ្ណោះ។

ប្រធានខ្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមទ្ធិ បានមានប្រសាសន៍អោយដឹងដែរថា ខ្លឹមអ្នកកាសែតកម្ពុជា បានសហការជាមួយសមាគមន៍អ្នកសារព័ត៌មានថៃ ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការល្អលើផ្នែកវិស័យសារព័ត៌មានរវាង ប្រទេសទាំងពីរ ជៀសវាងការសរសេរព័ត៌មានបំភ្លើស ដែលអាចនាំអោយមានជម្លោះធ្ងន់ធ្ងររវាងប្រទេសទាំងពីរ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close