ជន​សង្ស័យ​២​នាក់​បាញ់​គំរាម​មួយ​គ្រាប់​ប្លន់​យក​កាបូប​លុយ​ពី​នារី​ម្នាក់​បាន​សម្រេច​

ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណជា១រំលងអធ្រាត្រចូល ថ្ងៃទី១៧ វិច្ឆិកា ២០១២នៅចំណុចផ្លូវលេខ១៣៥ ក្បែរ ក្លឹបកំសាន្តត្រីកោណស្ថិតក្នុងសង្កាត់ទួលទំពូង១ខណ្ឌចំការមន រាជធានីភ្នំពេញ នារីម្នាក់និងមិត្តភក្ដិត្រូវបានក្រុមជនសង្ស័យ២នាក់បាញ់គំរាម មួយគ្រាប់ប្លន់យកកាបូបលុយ បានសម្រេច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះក្នុងអំពើប្លន់ នោះត្រូវបានគេស្គាល់ឈ្មោះរីណា និងមិត្តភក្ដិម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូគ្លីក មួយគ្រឿង ហើយ ទ្រព្យសម្បត្តិនៅក្នុងកាបូបដែលក្រុមចោរប្លន់យកទៅមានប្រាក់ប្រមាណ ជា៣០០ដុល្លា ទូរស័ព្ទដៃម៉ាក iphone៤ មួយគ្រឿងនិងគ្រឿងអលង្ការ។

ប្រភពដដែលបន្តថានៅវេលាម៉ោងកើតហេតុខាងលើនារីរងគ្រោះនិងមិត្តភក្ដិបាន ជិះម៉ូតូគ្លីកមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៥ លុះពេលជិះជិតដល់ក្លឹបកំសាន្តយីហោ«ត្រីកោណ» ក្នុង សង្កាត់ទួលទំពូង១ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកសេ ១២៥ ប៊ិចពណ៌ក្រហម គ្មានស្លាកលេខជិះតាមពីក្រោយមកកៀរឲ្យឈប់រួចបក្ខពួកវាម្នាក់ចុះ ដកកាំភ្លើងមកភ្ជង់គំរាមប្លន់យកកាបូប យូរដៃនោះ តែនារីរងគ្រោះមិនព្រមឲ្យ ធ្វើឲ្យជនល្មើសខឹងក៏បាញ់គំរាមមួយគ្រាប់ឡើងលើឆក់យកកាបូប បានសម្រេចរួចឡើងជិះម៉ូតូគេចឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ គេចខ្លួនបាត់ដោយសុវត្ថិភាព៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close