ទីក្រុងញូយ៉ក គ្រោះថ្នាក់ដោយសារធ្លាក់ទឹកកក

សារព័ត៌មាន​​ Cambodia News/

ញូយ៉ក(២១ កុម្ភៈ ២០១៤) ៖ យោងតាម សារព័ត៌មានជប៉ុន Japan News នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២​០១៤​ នេះ​បាន ចេញផ្សាយថា ប្រជាជននៅតាម បណ្ដាទីក្រុង ជាច្រើនក្នុង សហរដ្ឋ​អា​ម៉េរិ​ក​ ​កំ​ពុ​ងជួបប្រទះ រដូវ​រងា​យ៉ាង​សាហាវមួយ ដែលមានគ្រោះថ្នាក់ ជាងការ​ធ្លាក់​ព្រិលក​​ន្ល​ងម​ក​។​

v_0523យ៉ាងហោចណាស់ មានវិថីពី៤ ទៅ៥ ខ្សែជុំវិញទីក្រុងញូយ៉ក ដែលជាទីក្រុង ពាណិជ្ជកម្ម ពិភពលោក មួយ​នោះ​ អាគារពាណិជ្ជកម្ម ខ្ពស់ជាងគេ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ នេះត្រូវបានបិទ នៅពេលដែល មាន​ខ្យល់​បក់​បោកខ្លាំង និងបានបណ្តាលឲ្យ ធ្លាក់ទឹកកក ដុំៗ ចុះមក គ្របជិតផ្លូវជាង ៥៤១ មែត្រ ។

នៅជុំវិញតំបន់ខាងលើនេះ នៅតាមចិញ្ចើម ផ្លូវជុំវិញអគារខ្ពស់នៅក្នុងទីក្រុងនេះ ត្រូវបានបិទ ជាមួយនឹងការ ប្រុងប្រយ័ត្ន ដោយសារតែការធ្លាក់ចុះ កំណាត់ ទឹកកក-ព្រិលទឹកកក។ ក្រុមអ្នក ជំនាញបានហាមថា វា​អាច​មានសភាព កាន់តែអាក្រក់ឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខ ទៀតនេះចំពោះ អាកាសធាតុត្រជាក់ខ្លាំង។

លោក Joey Picca អ្នកឯកទេស ខាងឧតុនិយមវិទ្យា នៅក្នុងទីក្រុងញូយ៉ក បាននិយាយថា “ព្រិល​នឹង​ចាប់​ផ្ដើមរ​ លាយជាមួយ នឹងទឹក ហើយនឹងបង្កើតជា ទឹកកកកាន់តែ ធំឡើងៗ ហើយ ផែនទឹកកកអាច នឹង​បំផ្លាញ​អាគារ​​ខ្ពស់ៗបាន។” គូសបញ្ជាក់ឲ្យដឹងថា ផងដែរថា ព្រិកទឹកកក នេះមានកម្រាស់ដល់ទៅ ១,២៣ មែត្រ​ចាប់​តាំង​ពី មានព្រិលធ្លាក់ នៅក្នុង ឆ្នាំនេះមក៕ (ប្រែ​សម្រួល​ដោយ ៖ DAP)

Related Articles

Back to top button
Close
Close