គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ EC​ ថៃ ​ចង់​ឲ្យ​ពន្យារ​ការ​បោះ​ឆ្នោត​ ៦​ខែ

សារព័ត៌មាន​​ Cambodia News​/

ថៃ(២៧ មករា ២០១៤)៖ ទីភ្នាក់ងារសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ នៅថ្ងៃទី២៧ ខែមករា នេះ​បាន​ចេញផ្សាយ ឲ្យដឹងថា គណៈ​កម្មការ​រៀប​ចំការ​ បោះឆ្នោត EC នឹង​ស្នើ​សុំ​ឲ្យ​ការ​បោះ​ឆ្នោត​ដែលនឹង ធ្វើ ឡើង​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ខាងមុខនេះឲ្យពន្យារ រយៈ ពេល ៦ ខែ នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ នា​យក​រដ្ឋ​មន្រ្តី​ចាំផ្ទះលោកស្រីយីង ឡាក់ ស៊ីនណាវ៉ាត្រា នៅថ្ងៃស្អែកនេះ។

that-0311សមាជិករបស់គណៈកម្មការ រៀបចំការបោះឆ្នោត EC លោក សំឆៃ បាននិយាយថា នឹងរៀបចំ កិច្ច​ប្រ​ជុំ​មួយ​នៅ​ថ្ងៃ​នេះ​ដើម្បី​រៀបចំ ប្រធាន​បទ​ដើម្បី លើកឡើង សម្រាប់​ពិភាក្សា​ជា​មួយ​លោក ស្រី យីងឡាក់ ហើយជាបឋម EC នឹង​ស្នើ​ពី​ការ​បោះ​ឆ្នោត​នឹងត្រូវធ្វើឡើងនៅរយៈពេល ៦ ខែទៀត។

លោកសំឆៃ បាននិយាយទៀតថា “ការ​ពន្យា​ពេល​បោះ​ឆ្នោត​មិនគួរយូរជាង ៦ខែ នោះទេបើ គិតពីថ្ងៃ០២ ខែកុម្ភៈ នេះទៅ។ យើងគិតថា វាមិន​មែន ជាការកំណត់មួយនោះទេ ហើយក៏មិន ចង់ទទួលយករយៈពេល យូរនេះដែរពីព្រោះថា​វា​អាច​បណ្ដាល​រដ្ឋាភិ​បាល​ត្រូវ​ចំណាយ​ពេល​យូរ​ ក្នុងតំណែង ជា​នាយក​រដ្ឋ​មន្រ្តី​ចាំផ្ទះ ដែលនឹងធ្វើឲ្យប្រទេសជាតិ មានការបំផ្លិចបំផ្លាញ ដោយ​សារ​តែ​រដ្ឋា​ភិបាល​នាយក​រដ្ឋ​មន្រ្តី​ចាំ​ផ្ទះ​ មិនអាចធ្វើ អ្វីបានឲ្យ ច្រើនជាងនេះនោះទេ៕

Related Articles

Back to top button
Close
Close