នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ប្រកាស​សុំ​ជួប​ចរ​ចារ​ជា​មួយ​ចិន​ និង​កូរ៉េខា​ង​ត្បូង​

សារព័ត៌មាន​  Cambodia News/

លោក ស៊ីនហ្ស៊ូអាបេ នាយករដ្ឋមន្ដ្រីជប៉ុន
លោក ស៊ីនហ្ស៊ូអាបេ នាយករដ្ឋមន្ដ្រីជប៉ុន

ជប៉ុន(២១ មករា ២០១៤) ៖ បន្ទាប់​ពី​មើល​មុខ​គ្នា​មិន​សូវ​ចំ រវាង​ប្រទេស​ជប៉ុន​ជាមួយ​ប្រទេស​ចិន​និង​កូរ៉េ​ខាងត្បូង​រួច​មក​កាលពី​ថ្ងៃ​ ទី​១៩ ខែ​មករា នាយករដ្ឋមន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្ស៊ូ​អាបេ បាន​ដាក់​សំណើ​មួយ ​ដើម្បី​សុំ​ជួបចរចារ​ជាមួយ​ប្រទេស​ទាំង​ពីរ​ខាងលើ ដើម្បី​ពិភាក្សា​ដោះស្រាយ​ជម្លោះ​តាំងពី​អតីតកាល​និង​ជម្លោះ​​ដ៏​រាំ​រ៉ៃ​ ទាក់ទង​នឹង​តំបន់​ដែន​កោះ​ផងដែរ​។

ការសុំ ​ជួបចរចារ​នេះ​ត្រូវបាន​លោក​អាបេ​លើកឡើង​ដែរ​ថា​ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អប្រសើ​រវាង​​ប្រទេស​ជា​អ្នក​ជិតខាង​។​ ​លោក​អាបេ​បាន​បន្ដ​ទៀតថា ប្រទេស​ទាំង​បី​គួរតែមាន​កិច្ចប្រជុំ​រួម​គ្នា​មួយ ដើម្បី​ពិភាក្សា​គ្នា​ដោយ​ភាពស្មោះត្រង់ និង​ភាពជឿ​ទុកចិត្ដ​។

នេះ​បើ ​តាម​ការបញ្ជាក់​របស់​លោក​អាបេ​ប្រាប់​ដល់​ប្រពន្ធ័​ផ្សព្វផ្សាយ​ សាធារណៈ NHK ពីរ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ជប៉ុន​បាន​ប្រ​កាស​​ពី​ ការ​ពិភាក្សា​​ដូចគ្នា​នេះ​ដែរ​។ ​ក្រៅ​ពី​នេះ​​លោក​​អាបេ ​បាន​​បន្ថែម​​ដែរ​​ថា​​ ប្រសិន​បើ​​ប្រទេស​​ទាំង​​បី​​មាន​​ការ​ពិភាក្សា​​គ្នា​កាន់​តែ​​ច្រើន​​គី​ ​កាន់​តែ​​ល្អ ប៉ុន្ដែ​ជប៉ុន​មិន​ទទួលស្គាល់​ទៅលើ​បញ្ហា​ជម្លោះ​ឬក៏​កំហុស​ណាមួយ​ឡើយ​ ប្រសិនបើ​មិន​មាន​ការពិភាក្សា​គ្នា​នោះ​៕

Related Articles

Back to top button
Close
Close