ការលើក​ទឹក​​ចិត្ត​ឲ្យ​ក្លាយ​​ជាវីរបុរស​ដល់​​​ក្មេងគ្រប់​រូប​

យុវវ័យជាតិអាមេរិកភាគច្រើន ផ្តោតទៅលើការសិក្សា ការណាត់ជួបគ្នារវាងដៃគូ ស្នេហា ឬការងារជាដើម។ ប៉ុន្តែ យុវវ័យភាគច្រើន កំពុងធ្វើឱ្យមានការផ្លាស់ប្តូរ មួយនៅក្នុងពិភពលោក។ 
នៅក្នុងខែមេសា អាវ៉ាឡន ធីសុន (Avalon Theisen) ដែលមានអាយុ១១ឆ្នាំ បាន រៀបចំព្រឹត្តការ តាមប៉ា (Tampa) ដែលជាទិវារសង្រ្គោះសត្វកង្កែប (Save the Frogs Day) នៃរដ្ឋផ្លរីដា (Florida)។
«នៅឆ្នាំនេះយើងបានបង្កើតអ្វីមួយដែលខ្ញុំមិនគិតថាធ្លាប់បានធ្វើពីមុនមកនោះ ទេ។ យើងបានថតវីដេអូមនុស្ស៣៤៧នាក់ និងសត្វឆ្កែដ៏រីករាយមួយ ហើយបានបង្កើត ក្រុមចម្រៀង«មនុស្សកង្កែប»ដែលធំជាងគេបង្អស់របស់រដ្ឋផ្លរីដា ដើម្បីលើក កម្ពស់ការយល់ដឹងស្តីពីការអភិរក្សសត្វដែលរស់នៅក្នុងទឹកក៏បាននិងលើគោក ក៏ បាន។
«អ្នកអាចមើលវីដេអូនៅលើគេហទំព័ររបស់ខ្ញុំបាន ដែលមានអាសយដ្ឋាន www.conserveitforward.org»។
តាមរយៈគេហទំព័ររបស់នាង និងអង្គការ«អភិរក្សទៅមុខ» ដែលជាអង្គការមិនរក ប្រាក់ចំណូល ដែលនាងបានបង្កើតឡើងកាលពីពីរឆ្នាំមុន នាង ធីសុន រៃអង្គាសថវិការ សម្រាប់ការអភិរក្សលើកទឹកចិត្តកុមារដទៃទៀតឱ្យថែរក្សាពិភពធម្មជាតិនិងចែក រំលែកសេចក្តីស្រឡាញ់របស់នាងនៅក្នុងការការពារសត្វកង្កែប។
«ខ្ញុំតែងតែបន្ថែមកម្មវិធីថ្មីៗទៅក្នុងអង្គការ«អភិរក្សទៅមុខ» ហើយស្វែង រកមធ្យោបាយថ្មីៗដើម្បីជួយបរិស្ថាន ក៏ដូចជាមធ្យោបាយដើម្បី ឱ្យអ្នកដទៃ ទៀតបានចូលរួមដែរ។ គំនិតមួយចំនួនរបស់ខ្ញុំ គឺការចាប់ផ្តើមកម្មវិធីអភិរក្ស សត្វពស់សម្រាប់កុមារតូចៗ គឺ កុមារចាប់ពីមតេ្តយ្យដល់ថ្នាក់ទីពីរ ។ ខ្ញុំពិតជា ស្រលាញ់សត្វពស់ណាស់។តាមពិតទៅសត្វទាំងនោះ គឺជាសត្វដែលខ្ញុំចូល ចិត្ត»។
នាង ធីសុន បានទទួលពានរង្វាន់ជាច្រើនសម្រាប់ការលះបង់របស់នាងនៅក្នុងការ អភិរក្សហើយនៅក្នុងឆ្នាំនេះ នាងត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់ គ្លូរីយ៉ា បារុន (Gloria Barron) សម្រាប់វីរបុរសវ័យក្មេងៗ។ ពានរង្វាន់ ប្រចាំ ឆ្នាំនេះ ដែលត្រូវបានបង្កើតឡើងដោយអ្នកនិពន្ធសៀវភៅកុមារ ធីអេ បារុន (T.A. Barron) ផ្តល់កិត្តិយសដល់អ្នកដឹកនាំវ័យក្មេង ដែលមានអាយុពី៨ទៅ ១៨ឆ្នាំ ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរមួយនៅក្នុងពិភពលោក ។ បារុន និយាយថា ពានរង្វាន់នេះទទួលស្គាល់ថា សូម្បីតែកុមារក៏អាចធ្វើឱ្យពិភពលោក ក្លាយ ទៅជាកន្លែងដ៏ប្រសើរជាងមុន បានដែរ។
«នេះគឺជាការពិត ប៉ុន្តែ យុវវ័យភាគច្រើនមិនដឹងអំពីរឿងនេះទេ ឬប្រសិនបើពួកគេបាន ឮ អំពីរឿងនេះពួកគេមិនជឿទេ»។
ហេតុនេះហើយបានជា បារុន បានចាប់ផ្តើមកម្មវិធីពានរង្វាន់នេះកាលពី១២ឆ្នាំមុន។ ជ័យលាភីទទួលបានថវិការ២ពាន់៥០០ដុល្លា ដើម្បីទ្រទ្រង់ការសិក្សាឬកម្មវិធីសេវា កម្មរបស់ពួកគេ។ លោកនិយាយថា ពួកគេត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួន។
«ជាបឋម អារម្មណ៍ពិតប្រាកដនៃសេចក្តីស្រឡាញ់អំពីបញ្ហាមួយ ដែលប៉ះពាល់ ដល់មនុស្សជាតិឬបរិស្ថាន។ទីពីរគឺការប្តេជ្ញាចិត្តពិតប្រាកដនិងយូរអង្វែងក្នុង ការព្យាយាមធ្វើឱ្យមានការផ្លាស់ប្តូរមួយ។ទីបី ប្រសិទ្ធភាពពិតប្រាកដមួយចំនួន និងលទ្ធផលដែលអាចវាស់ស្ទង់បានមួយចំនួននៃគម្រោងដែលបានភ្ជាប់ ជាមួយ មនុស្សផ្សេងៗទៀត ដែលពិតជាបានធ្វើឱ្យមានការផ្លាស់ប្តូរ»។
ពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាមម្តាយរបស់លោក បារុន។
«គាត់គឺជាគ្រូបង្រៀនម្នាក់។ គាត់បង្រៀននៅឯសាលាមួយក្នុងរដ្ឋ ខូឡូរ៉ាដូ (Colorado) សម្រាប់សិស្សពិការភ្នែក។ គាត់តែងតែជឿថា មនុស្សគ្រប់រូបអាច ធ្វើឱ្យមានការផ្លាស់ប្តូរតាមរបៀបមួយចំនួន»។
អ្នកទទួលបានការផ្តល់កិត្តិយសនៅក្នុងឆ្នាំនេះ បានធ្វើឱ្យមានការផ្លាស់ ប្តូរនៅក្នុងវិស័យជាច្រើន។
«យើងមានក្មេងប្រុសម្នាក់ដែលបានបង្កើតអំពូលភ្លើងដែលប្រើថាមពលព្រះអាទិត្យ ដែលឥឡូវនេះត្រូវបានប្រើប្រាស់នៅក្នុងភូមិទាំងឡាយនៅអាហ្រ្វិកខាងកើត (East Africa) ដែលអាចបំភ្លឺផ្ទះប្រកបដោយប្រសិទ្ធភាព ហើយមិនត្រូវការថាមពល នោះទេ។ យើងមានក្មេងស្រីម្នាក់ ដែលកំពុងបង្កើតវិធីធ្វើស្រែចំការប្រកបដោយ និរន្តរភាពនៅឯចំការរបស់នាង។យើងមានក្មេងប្រុសម្នាក់ដែលបានបង្កើត ល្បែង ផ្គុំរូបភាព ដែលអាចជួយមនុស្សចាស់ដែលមានជំងឺបាត់បង់ការចងចាំ ឱ្យទទួលបាន មកវិញនូវសមត្ថភាពក្នុងការចងចាំ»។
បារុនកត់សម្គាល់ឃើញថាទោះបីជាវីរបុរសវ័យក្មេងមានចំណាប់អារម្មណ៍និងប្រវត្តិ ផ្សេងៗគ្នា ក៏ដោយ ក៏ពួកគេទាំងអស់គ្នាមានជំនឿចិត្តលើខ្លួនឯងដែរ។
«រឿងមួយដែលពិតជាដូចគ្នានោះគឺជាទឹកចិត្តដែលគិតថាខ្លួនឯងជាបណ្តុំនៃក ម្លាំងមួយ ដែលអាចត្រូវបានប្រែក្លាយឱ្យទៅជារឿងល្អមួយប្រកបដោយ ភាពវិជ្ជមាន ហើយជួយមនុស្សដទៃទៀត»។
លោកបានបន្ថែមថា ពួកគេមានការគាំទ្រពីគ្រួសារ ពីឳពុកម្តាយ ដែលបានលើកទឹក ចិត្តពួកគេឱ្យប្រែក្លាយសុបិន្តរបស់ពួកគេទៅជាសកម្មភាព និងទទួលស្គាល់ ថា ពួកគេពិតជាអាចផ្លាស់ប្តូរពិភពលោកបាន៕ ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)

Related Articles

Back to top button
Close
Close