លោក​អូ​បា​ម៉ា​ជំរុញ​ឱ្យ​សភា​ផ្ដល់​ឱកាស​ផ្នែក​ការ​ទូត​ដល់​អ៊ីរ៉ង់​លើ​បញ្ហា​នុយ​ក្លេ​អ៊ែរ​

សារព័ត៌មាន​ Cambodia News /

    ប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា

អាមេរិក(១៥ មករា ២០១៤) ៖ ប្រធានាធិបតី​​អា​មេរិក ​លោក​ បា​រ៉ាក់​អូបា​ម៉ា បាន​ថ្លែង​ប្រាប់​ទៅ​សភា​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ថា ត្រូវតែ​មាន​ការផ្ដល់​ឱកាស​ដល់​​ប្រទេស​​អ៊ីរ៉ង់​ទាក់​ទង​​នឹង​បញ្ហា​​ នុយក្លេអ៊ែ​រ​។ ការ​ថ្លែង​​របស់​លោក​​អូ​បា​ម៉ា ​​ដូច្នេះ​បាន​ធ្វើឡើង​ស្របពេល​ដែល​​សមា​ជិក​​សភា​​ដាក់​ទណ្ឌ​កម្ម​​ជាថ្មី​ ​ដល់​​អី​រ៉ង់​​ជុំវិញ​​បញ្ហា​​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស​បន្ទាប់ពី​​ បាន​ព្រ​មាន​​ដល់​​ប្រទេស​​មួយ​​នេះ កាលពី​​ពេល​​​កន្លង​​ទៅ​។

​ លោក​អូ​បា​ម៉ា​បាន​បន្ដថា កិច្ចព្រមព្រៀង​ប្រាំមួយ​ខែ​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២០​ខែ​មករា ក្រោយពេល​បើ​កិច្ចពិភាក្សា​លើ​ខ្លឹមសារ​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​បើកទ្វារ​ផ្ដល់ឱកាស​ឱ្យ​អ៊ីរ៉ង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ ដទៃ​ទៀត​ក្នុង​ពិភពលោក​។ ប៉ុន្ដែ​លោក​អូ​បា​ម៉ា​បាន​បញ្ជាក់​ដែរ​ថា ប្រសិនបើ​អ៊ីរ៉ង់​បរាជ័យ​ក្នុង​ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ នុយក្លេអ៊ែរ​នេះ នោះ​អា​លោក​អូ​បា​ម៉ា​នឹង​គាំទ្រ​ឱ្យមាន​ការដាក់ទោស​ជាថ្មី ដើម្បី​បញ្ឈប់​បញ្ហា​នុយក្លេអ៊ែរ​នៅក្នុង​ទីក្រុងTehran។​

​លោក​អូ​ បា​ម៉ា​បាន​សង្កត់ធ្ងន់ថា លោក​ផ្ញើ​សារ​ទៅ​សភា​នេះ​មិនមែន​ចង់ឱ្យ​មាន​ការដាក់​សម្ពាធ​បន្ថែម​លើ​លើ​ អ៊ីរ៉ង់​ទេ គឺ​ចង់ឱ្យ​មាន​ការផ្តល់​ឱកាស​​ក្នុង​កិច្ចការ​ការទូត និង​ផ្តល់​ឱកាស​ឱ្យ​អ៊ីរ៉ង់​ចូលរួម​ចរចា​រក​ដំណោះស្រាយ​នៅ​លើ​តុមូល​ដោយ​ សន្តិវិធី​ឆ្ពោះទៅ​រក​សន្តិភាព​វិញ​៕

Related Articles

Back to top button
Close
Close