ថៃ ​ខាត​បង់​១​ពាន់​លាន​បាត​ក្នុង​១​ថ្ងៃ ​ធ្វើ​ឲ្យ​ពល​រដ្ឋ​រាប់​លាន​នាក់​រង​ផល​ប៉ះពាល់​

ថៃ(១៤ មករា ២០១៤) ៖ កាល​ពី​ថ្ងៃ​ ទី​១៣​ខែមករា​ ក្រុម​បាតុករ​ប្រឆាំង​រាប់​ពាន់​នាក់​ បាន​គ្រប់គ្រង​ទីក្រុង​បាងកក​ធ្វើ​ឲ្យ​សកម្ម​ភាព​​នានា​ត្រូវ​កកស្ទះ​ ។​ ក្រុម​បាតុករ​កំពុង​បង្ខំ​ឲ្យ​លោកស្រី​យី​ង​ឡាក់​ចុះ​ចេញ​បើកផ្លូវ​ឲ្យ​ រដ្ឋាភិបាល​ ជ្រើសរើស​ដោយ​ក្រុមប្រឆាំង​ឡើង​កាន់កាប់​ដឹកនាំ​វិញ​ម្តង​ ដើម្បី​ធ្វើការ​កែទម្រង់​ ប្រព័ន្ធ​បោះ​ឆ្នោត​ លុប​ចោល​ត្រកូល​ស៊ី​ណា​វា​ត្រា​ក្នុង​ឆាកនយោបាយ​ថៃ​។​

ក្រុមបាតុករដែលគ្រប់គ្រងក្រុងបាងកកបានគំរាមឡោមព័ទ្ធទីផ្សារមូលប ត្រ និងគ្រប់គ្រប់ទីបញ្ជាការហោះហើរនៅក្រុងបាងកកប្រសិនបើលោកស្រីយីង ឡាក់នៅតែមិនព្រមចុះចេញពីតំណែង។
ក្រុមបាតុករដែលគ្រប់គ្រងក្រុងបាងកកបានគំរាមឡោមព័ទ្ធទីផ្សារមូលប ត្រ និងគ្រប់គ្រប់ទីបញ្ជាការហោះហើរនៅក្រុងបាងកកប្រសិនបើលោកស្រីយីង ឡាក់នៅតែមិនព្រមចុះចេញពីតំណែង។

ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​ថៃ​បាន​ ឲ្យ​ដឹង​ថា​ ការ​ធ្វើ​បាតុកម្ម​បិទ​ក្រុង​បាងកក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​ខាតបង់​ ទឹកប្រាក់​១​ពាន​លាន​បាត​ក្នុង​១​ថ្ងៃ​ ។​ ប៉ូលិស​ថៃ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​មន្ទីរពេទ្យ​ចំនួន​១២​ សណ្ឋា​គារ​ចំនួន​២៨​ សាលារៀន​២៤​ក​ន្លៃ​ង​ និង​ស្ថានីយ​ពន្លត់​អគ្គិភ័យ​៥​កន្លែង​ត្រូវ​បិទទ្វារ​ដោយ​បាតុកម្ម​ ចំណែក​​រថយន្តក្រុង​ រថភ្លើង​ និង​ផ្លូវ​លើ​អាកាស​នៅ​ដំណើរការ​ធម្មតា​។​

រដ្ឋាភិបាល​ក៏​ដូច​ជា​កម្លាំងយោធា​មិន ​ទាន់​មាន​ប្រតិកម្ម​អ្វី​នោះ​ឡើយ​ ទុក​ឲ្យ​បាតុករ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ ប៉ុន្តែ​បើ​មានរឿង​អាក្រក់​កើតឡើង​ កម្លាំង​ទាហាន​និង​ប៉ូលិស​ ២​ម៉ឺន​នាក់​ចូលរួម​ការពារ​ ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​បង្ខំ​ឲ្យ​បំបែកហ្វូង​បាតុករ​ជា​មិន​ខាន ​។​

ពលរដ្ឋ​ថៃ​ជិត​៣​លាន​នាក់​រង​ផល​ ប៉ះពាល​ដោយ​ផ្ទាល់​ពី​ការ​បិទ​ក្រុង​បាងកក​ ពិសេស​គឺ​ក្រុម​កម្មករ​ជាង​១​លាន​២​សែន​នាក់​ និង​និស្សិត​ជាង​៤៤០​ពាន់​នាក់​រង​ការ​ប៉ះពាល​យ៉ាង​ខ្លាំង​ ។​ មធ្យោបាយ​ធ្វើ​ដំណើរ​ជិត​៥​លាន​ជើង​ជួប​ផល​លំបាក​នៅ​ថ្ងៃ​ដំបូង​ដែល​ បិទទ្វារ​ក្រុង​។​

ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយាន​ថៃ​ Airports​ of​ Thailand​ plc​  បាន​ចែកចាយ​ស្លាក​សម្គាល់​៦​ពាន់​សន្លឹក​ សម្រាប់​បិទ​នៅ​លើ​រថយន្ត​ដឹក​ជ​ញ្ចូ​ន​អ្នកដំណើរ​ រថយន្ត​តាក់ស៊ី​របស់​អាកាសយានដ្ឋាន​ ដើម្បី​ឲ្យ​ក្រុម​បាតុករ​សម្គាល់​និង​បើកផ្លូវ​ឲ្យ​ធ្វើ​ចរាចរណ៍​។​ ក៏​ប៉ុន្តែ​ប្រសិនបើ​ការ​បិទ​ក្រុង​គ្មាន​ប្រសិទ្ធភាព​ គោលដៅ​ចុង​ក្រោយ​គឺ​អាកាសយានដ្ឋាន​ដូច​កាលពី​ឆ្នាំង​២០០៦៕

Related Articles

Back to top button
Close
Close