ព្រះ​សង្ឃ ​និង​សកម្ម​ជន​ជន​ដីធ្លី ​ហ៊ុម​ព័ទ្ធ​សាលា​ដំបូងរ​ ទាម​ទារ​ដោះ​លែង​មនុស្ស​១០​នាក់​

សារព័ត៌មាន​Cambodia News /

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​​មករានេះ ព្រះសង្ឃ សកម្មជន​ជន​ដីធ្លី និង​ក្រុម​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ ៣០០​នាក់ បាន​ហ៊ុម​ព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដោះ​លែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ដីធ្លី និង​កម្មករ​ទាំង ១០​នាក់ ដែល​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ម្សិលមិញ​។​

 ព្រះសង្ឃ និងប្រជាពលរដ្ឋកំពុងធ្វើបាតុកម្មបិទផ្លូវនៅមុខ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងកម្មករចំនួនប្រមាណ ១០នាក់ ដែលកងកម្លាំងឆ័ត្រយោងលេខ៩១១ បានវាយធ្វើបាប និងចាប់ឃុំខ្លួនកាលពីថ្ងៃទី ០២ ខែមករា ម្សិលមិញនេះ។
ព្រះសង្ឃ និងប្រជាពលរដ្ឋកំពុងធ្វើបាតុកម្មបិទផ្លូវនៅមុខ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងកម្មករចំនួនប្រមាណ ១០នាក់ ដែលកងកម្លាំងឆ័ត្រយោងលេខ៩១១ បានវាយធ្វើបាប និងចាប់ឃុំខ្លួនកាលពីថ្ងៃទី ០២ ខែមករា ម្សិលមិញនេះ។

ការហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ នេះ បាន​ធ្វើឡើង​នៅពេល​មាន​សេចក្តីរាយការណ៍​មក​ថា លោក​​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន ប្រជា​សហគមន៍​បឹងកក់ លោក ពុទ្ធិ​ស័ក្កិ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​។​

​ បើ​តាម​សេចក្តីរាយការណ៍ មាន​​​ការបិទ​​កំណាត់​ផ្លូវ​មុនី​រ៉េតពីរកន្លែង​ផង​ដែរ​ ដោយ​​មួយ​កន្លែង​នៅ​ក្បែរ​រូបសំណាក​នាង​គ​ង្ហី​ង ជាប់​របង​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ និង​មួយ​កន្លែង​ទៀត​នៅមុខ​ធនាគារ​អេស៊ីលីដា ក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ហើយ​នៅ​ម៉ោង​៩​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ ៤០០នាក់ ត្រូវ​បាន​បញ្ជូនទៅកាន់​ទីនោះ៕

​ព្រះសង្ឃ ​និង​ប្រជាពល​រដ្ឋ​កំពុង​ធ្វើបា​តុកម្ម​បិទ​ផ្លូវ​នៅមុខ ​សាលាដំ​បូង​រាជធានី​ភ្នំពេញ ​ដើម្បីទា​មទា​រឲ្យ​ដោះលែង ​លោក ​វ​ន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិប​តេយ្យឯ​ករាជ្យ ​នៃសេ​ដ្ឋកិច្ចក្រៅ​ប្រព័ន្ឋ​ និ​ង​កម្មក​រ​ចំនួន​ប្រមាណ ​១០​នាក់ទៀ​ត៕

Cam2Cam3

 

 

Related Articles

Back to top button
Close
Close