សារ​​ព័ត៌​​មាន​​៥​​អង្គ​​ភាព ​​និង​​ ស្ថានីយ៏​​ទូរទស្សន៏​​ ៨​​ ទទួល​​ជ័យ​​លាភី​​ក្រម​​សីល​​ធ៌ម​​សារ​​ព័ត៌​​មាន​​ ប្រ​​ចាំ​​ឆ្នាំ​​២០១៣​

ភ្នំពេញ​៖ ​ នា​ព្រឹក​ថ្ងៃ​ទី ​១១​​ ខែ​ធ្នូ ឆ្នាំ​​​២០១៣​ នៅ​មជ្ឈ​មណ្ឌល​​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា-​ជប៉ុន ​អង្គ​ការ​ឆេមស៍ ​​សហ​ការ​ជាមួ​យក្រុម​ប្រឹក្សា​​សីល​​ធ៌ម​​សារ​ព័ត៌​មាន​កម្ពុជា​​ បាន​​ប្រកាស​​ជូន​​រង្វាន់​ដល់​​ជ័យ​​លាភី​​ក្រម​​សីល​ធ៌ម​​សារ​ព័ត៌​មានប្​ រចំាឆ្នាំ​២០១៣​ ​ក្រោម​អធិបតិ​ភាព ​​លោក​ ខៀវ ​កាញា​រិទ្ឋ ​​រដ្ឋ​​មន្រ្តី​​ក្រសួង​​ព័ត៌​​មាន​ ។​

លោក ឆាយ សុផល នាយកស្តីទីអង្គការឆេមស៍ និងជាសមាជិករបស់ក្រុមប្រឹក្សាសីលធ៌មសារព័ត៌មានកម្ពុជា ។ (រូប​ មករា)
លោក ឆាយ សុផល នាយកស្តីទីអង្គការឆេមស៍ និងជាសមាជិករបស់ក្រុមប្រឹក្សាសីលធ៌មសារព័ត៌មានកម្ពុជា ។ (រូប​ មករា)

រង្វាន់​​ដល់​​​ជ័យ​​​លា​ភី​​រួម​​​មាន​​​ កាសែត​​ចំ​នួន​ ​៥ គឺ​៖ ​កាសែត​​រស្មើ​កម្ពុជា​​ កាសែត​​កោះ​ស​ន្តិភាព​​ កាសែត​​កម្ពុជា​ថ្មី​​ កាសែត​​មន​សិកា​ខ្មែរ​ និង​​​​កា​សែត​​ នគរ​វត្ត​ ហើយ​​​នឹង​​ស្ថានីយ៍​​ទូរ​ទស្ស​ន៍​ចំនួន​៨គឺ​​៖​ ស្ថានីយ៍​ទូរទ​ស្សន៍​បាយ័ន​ ,ស្ថានីយ៍​ទូរ​​ទស្សន៍​អាស៊ី​អាគ្នេយ៍ ​,ស្ថានីយ៍​​ទូរ​ទ​ស្សន៍​ហង្ស​មាស ​,ស្ថានី​​យ៍​ទូរ​ទស្ស​ន៍​ស៊ីធី​អិន ​,ស្ថានីយ៍​ទូរ​ទស្សន៍​ប៉ុសិ៍្ត​លេខ៣ ​,ស្ថានី​​យ៍​ទូរ​ទស្ស​ន៍​ប៉ុសិ៍្តលេខ​៥ ​,ស្ថានីយ៍​​ទូរ​ទ​ស្ស​ន៍​​ប៉ុសិ៍្ត​​លេខ៩​ ,និង​​​ស្ថានី​យ៍ទូរ​ទស្សន៍​អប្សារា។​

លោក​ ឆាយ​ សុផល​ នាយក​ស្តី​ទីអង្គការឆេមស៍ និង​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សីល​ធ៌ម​សារ​ព័ត៌​មានកម្ពុជា បាន​មាន​ប្រសាសន៍​ថា រង្វាន់​​នេះ​បាន​ផ្តោត​តែ​លើ​ក្រុមប្រឹក្សា​សីលធ៌មព័ត៌មានទេ​ គឺ​មិន​បាន​ផ្តោតលើ​វិជ្ជាជីវៈព័ត៌មាន​ឡើយ​ ដោយ​លោក​អះ​អាង​ថា «ជាទូទៅ​ ប្រសិន​បើ​យើង​និយាយ​ពី​ក្រម​សីលធម៌នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​ គឺយើង​សង្គាត់​ធ្ងន់ទៅការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ ការប្រើ​ប្រាស់​ឃ្លា​ប្រយោគ និង​ការ​ប្រើ​ប្រាស់រូប​ភាព​ ដោយ​រួម​ទាំង​បញ្ហាយេនឌ័រផង​ដែរ»។

លោក​បាន​បញ្ជាក់​ថា រង្វាន់នេះ​ពិត​ជា​ជម្រុញ​ទឹក​ចិត្ត​ស្ថាប័នសារព័ត៌មាន​ ក៍ដូច​ជា​អ្នក​យក​ព័ត៌មាន​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត​ ដើម្បី​ពង្រឹង​ក្រម​សីល​ធម៌របស់​ខ្លួន​ ដែល​ជា​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្លូរ​របស់​សារព័ត៌មាន​យើង​នៅ​ក្នុង​ដំ​ណាក់​កាល ដែល​ប្រទេស​នឹង​ក្លាយ​ជា​សមា​ជិក​ក្នុង​សហគមន៍​អាស៊ាននាឆ្នាំ​២០១៥ ខាង​មុខ​។

គួរ​រំ​លឹក​ថា ​ពិធី​ប្រគល់រង្វាន់ នេះគឺ​ជាលើកទី១ នៃ​គម្រោង​ «ពង្រឹង​ក្រម​សីល​ធ៌ម​សារ​ព័ត៌​មាន​កម្ពុជា​​តាម​​រយៈការ​ពិនិត្យ​ព័ត៌មាន​ និង​កិច្ច​ពិភាក្សាក្រម​សីលធ៌មសារព័ត៌មាន ក្នុង​កម្ម​វិធី​ទូរទស្សន៍» ថ្នាក់ជាតិ​ ហើយ​ពិធី​ប្រគល់​រង្វាន់លើក​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ត្រី​មាស​ទី​៣ នៃ​ឆ្នាំ​២០១៤៕ ដោយ​៖ហេង នាង​/Cambodia News

លោក ខៀវ កាញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ចើញជា អធិបតិភាពប្រគល់រង្វាន់ដល់តំណាងស្ថាប័នសារព័ត៌មាន ដែលទទួលបានជ័យលាភី។ (រូប មករា)
លោក ខៀវ កាញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ចើញជា អធិបតិភាពប្រគល់រង្វាន់ដល់តំណាងស្ថាប័នសារព័ត៌មាន ដែលទទួលបានជ័យលាភី។ (រូប មករា)

Related Articles

Back to top button
Close
Close