រថយន្ត​បែន​ដឹក​ដី​ក្រឡាប់​កណ្តាល​ផ្លូវ​តៃ​កុង​រង​របួស​ស្រាល​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង១០ នាទីព្រឹកថ្ងៃទី១២ ធ្នូ រថយន្តបែនដឹកដីបើកលឿន ក្រឡាប់បះជើង នៅកណ្តាលផ្លូវ កំពប់ដី និងហូរប្រេងម៉ាស៊ីនពេញផ្លូវ សំណាងល្អ តៃកុង រថយន្តរងរបួសស្រាល  ស្ថិតនៅតាមវិថីភ្នំពេញ ហាណូយ ចំណុចមាត់ច្រកចូលមណ្ឌល សុខភាពអន្លង់ក្ងាន ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបែនដឹកដីពេញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន និងបើកជែងគ្នាជាមួយរថយន្តដឹកដីមួយគ្រឿងទៀត ខណៈមកដល់ចំណុចខាងលើ បានក្រឡាប់ប៉ះជើងផ្អៀងមួយចំហៀងឡើងលើ នៅកណ្តាលផ្លូវតែម្តង ធ្វើឲ្យដីកំពប់រាយនិងហូរប្រេងម៉ាស៊ីនពេញផ្លូវផងដែរ តែសំណាងល្អ តៃកុងរថយន្ត រងរបួសស្រាល ត្រូវបានតំណាងក្រុមហ៊ុនដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យដោយខ្លួនឯង ។

ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុន បានយកអេស្កាវ៉ាទ័រ ទៅកាយដីដាក់រថយន្តមួយគ្រឿងទៀត និងឈូសដីចេញពីផ្លូវ ព្រមទាំងលាងប្រេងម៉ាស៊ីន កុំឲ្យរអិលដួលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនោះ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close