ស្ថានការណ៍នៅ​ថៃបានធូរស្រាល​

ប៉ូលិសថៃបានបើក​ឲ្យ​អ្នក​តវ៉ាប្រឆាំង ​ឆ្លង​ កាត់​របាំង​ការពារ​ខាង​ក្រៅ​ទីស្នាក់​ការ​កណ្តាលរបស់​រដ្ឋាភិបាល​ និងទីស្នាក់ការ​​​ប៉ូលិស​ក្រុង ដែល​ការ​នេះ​បណ្តាល​ឲ្យ​​ស្ថានការណ៍​បាន​ធូរស្រាល​ឡើង​វិញ​ បន្ទាប់​ពី​រយៈ​ពេល​ពីរ​ថ្ងៃ​ ដែល​ពេញ​ដោយ​អំពើ​ហិង្សា។

​រដ្ឋាភិបាល​ថៃ​​បាន​បញ្ជា​ឲ្យ​ប៉ូលិស ​ដែល​ត្រូវ​តទល់​ជា​មួយ​នឹង​ក្រុម​បាតុករ​ដក​ថយ​មក​វិញ ដើម្បីបញ្ចៀស​ភាព​ហិង្សា។

ប៉ូលិស ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​​បាញ់​ទឹក​ ដើម្បី​ទប់​ស្កាត់​បាតុករមិន​ឲ្យ​ចូល​ទី​ក្នុង​ទី​ស្នាក់​ការ​ធំ​របស់​ ប៉ូលិស​ក្រុង ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​របស់​ក្រុម​មេដឹកនាំ​បាតុករ​ថា​ ពួក​គេ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ គ្រឿង​បរិក្ខា​ទាំង​នោះ​ នឹង​ជៀស​មិន​ផុត​ពី​ការ​ប៉ះ​ពាល់​ទេ​ ប៉ូលិស​ក៏​បញ្ឈប់​ការ​ទប់​ស្កាត់របស់​ខ្លួន​​។

បាតុករ ​ដើមឡើយ​មិន​ព្រម​ឆ្លង​កាត់​អ្វី​ដែល​គេ​ហៅ​ថា​ អន្ទាក់​របស់​ប៉ូលិស​នោះ​ទេ​ តែ​បន្ទាប់​មក​បាន​ប្រើ​ខ្សែ និង​ម៉ាស៊ីន​ឈូស​ដី​ ដើម្បី​បើក​របាំង​ផ្លូវ ហើយ​ដើរ​ដោយ​សន្តិវិធី​ ចូល​ទៅ​ក្នុង​បរិវេណ​ប៉ុស្ត​ប៉ូលិស​ ដោយ​មាន​ហ៊ោ​និង​ច្រៀង​ផង។ ក្រុម​បាតុករ​មិន​ព្យាយាម​ចូល​ទៅ​ក្នុង​អាគារទេ​។

តាំ ​ង​ពី​បាតុក​ម្ម​តវ៉ា​បាន​ចាប់​ផ្តើម​នៅអាទិត្យ​មុននេះ មាន​មនុស្ស​បួន​នាក់​ហើយ​បាន​ស្លាប់​ក្នុង​ចលាចល​ នយោបាយ​ដ៏​អាក្រក់​បំផុត​ របស់​ប្រទេស​ថៃ​ បើ​គិត​តាំង​ពី​​ការ​ប្រមូល​ផ្តុំ​នានា​កាល​ពី​ឆ្នាំ ២០១០។​​​​

ក្រុម​អ្នក​ដឹក​ នាំ​បាតុករ​គ្រោង​នឹង​ប្រកាស​ជ័យ​ជំនះ​របស់​ពួក​គេ​ ហើយ​លោកស្រី​ យីង ឡាក់ មាន​គំរោង​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ ​Bhumibol Adulyadej តាមការ​រៀប​ចំ​ទុកជា​មុន​មួយ៕ (Radio Australia)

Related Articles

Back to top button
Close
Close