ចិនបញ្ជូនយន្តហោះចំបាំងឲ្យហោះត្រួតដែនកោះជម្លោះ
ប្រទេសចិនបានបញ្ជូនយន្តហោះ ចំបាំងជា ច្រើនគ្រឿង និងយន្តហោះប្រកាសដំណឹងមួយគ្រឿងឲ្យហោះហើរឃ្លាំមើលតំបន់ដែលមាន ជម្លោះក្នុងសមុទ្រចិនខាងកើត។
ទីភ្នាក់ ងារព័ត៌មានរដ្ឋ Xinhua ដកស្រង់សម្តីរបស់អ្នកនាំពាក្យកងទ័ពអាកាសដែលបានថ្លែងថា ការហោះហើរត្រួតពិនិត្យនេះគឺជាការការពារ ដែលអនុលោមទៅតាមការអនុវត្តជាអន្តរជាតិ។
តំបន់កោះទាំងឡាយដែលជាប្រធានបទការដណ្តើមគ្នានេះត្រូវបានប្រទេសចិនហៅថា Diaoyu ហើយ ជប៉ុន ហៅថា Senkaku។
កោះទាំងនេះគឺជប៉ុនជាអ្នកគ្រប់គ្រងខាងផ្នែករដ្ឋបាល។
កាល ពីអាទិត្យមុន ក្រុងប៉េកាំងបានប្រកាសថាយន្តហោះបរទេសទាំងឡាយណា រាប់បញ្ចូលទាំងហោះដឹកអ្នកដំណើរផងដែរដែលហោះកាត់ប្រជុំកោះទាំងអស់ ដែលជាដែនអាកាសខ្លួនប្រកាសការពារនោះត្រូវតែជូនដំណឹងដល់ អាជ្ញាធរខ្លួនជាកំហិត។
នៅក្នុងសប្តាហ៍នេះ សហរដ្ឋអាម៉េរិកបានឆ្លើយតបយ៉ាងគឃ្លើនថាខ្លួនបានឲ្យយន្តហោះទម្លាក់ គ្រាប់បែកធុន បេ ៥២ ពីរគ្រឿងហោះលើដែនកោះជម្លោះដោយមិនជូនដំណឹងឲ្យអ្នកណាទេ។
ម្សិល មិញនេះ ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះរបស់ពួកគេដែរអោយហោះ កាត់ដែនកោះមានជម្លោះនោះ៕ (Radio Australia)