រថ​យន្ត​​​ធំ​​​មួយ​​បើក​​​បុក​​​ចូល​​ហ្វូងម​នុស្ស​​នៅ​ទីក្រុង​ Nice ​​​ស្លាប់៧០​នាក់​

សារព័ត៌មាន​ Cambodia News/

បារាំង​ (១៥ កក្កដា ២០១៦) ៖ មនុស្ស​យ៉ាងតិចណាស់​ចំនួន​៧០​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ ព្រហស្បតិ៍ និង​មនុស្ស​ជិត​១០០​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​មួយ​នៅ​ទីក្រុង Nice ប្រទេស​បារាំង បន្ទាប់ពី​រថយន្ត​ធំ​មួយ​បាន​បើក​បុក​ចូល​ហ្វូងមនុស្ស​ដែល​បាន​កំពុង​ចាក​ ចេញពី​ពិធីបុណ្យ Bastille​។​

ក្រុមមន្ត្រី ​ប៉ូលិស​បាន​និយាយថា មានតែ​អ្នកបើករថយន្ត​តែ​ម្នាក់​ប៉ុណ្ណោះ​នៅលើ​រថយន្ត​នោះ​។ ​ខណៈដែល​ក្រុមមន្ត្រី​បាន​និយាយថា ការ​វាយប្រហារ​នោះ​មិនទាន់មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​នោះទេ​។​

ការស្លាប់ ​មនុស្ស​ដ៏​ច្រើន​នេះ​បានកើត​ឡើង គឺ​៨​ខែ​បន្ទាប់ពី​ក្រុម​ជន​សកម្មប្រយុទ្ធ​បាន​វាយ​ប្រហារ​​នៅ​ទីក្រុង​ ប៉ារីស ​ដោយបាន​បណ្តាល​ឱ្យស្លាប់​មនុស្ស​ចំនួន​១៣០​នាក់​៕​

7

 

Related Articles

Back to top button
Close
Close