អូស្ត្រា​លី​អាច​​ជួប​ហានិភ័យ​លើ​ការ​ប្រឆាំង​ការ​រត់​ពន្ធ​មនុស្ស​​បើ​ការ​ស៊ើប​ការណ៍​សម្ងាត់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ពិត

អ្នក​​ជំនាញ​ការ​ម្នាក់​ផ្នែក​នយោបាយ និង​សន្តិសុខ​របស់​អូស្រ្ដាលី​អំពី​កិច្ច​ការ​ប្រទេស​ឥណ្ឌូណេស៊ី​​បាន​និយាយ ​ថា ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​អូស្ត្រា​លីទៅ​លើ​ការ​​ប្រឆាំង​នឹង​ បញ្ហា​រត់ពន្ធ​មនុស្ស​​អាច​នឹង​ជួប​​ហានិភ័យ​ ប្រសិន​បើ​ជម្លោះ​ជុំវិញ​បញ្ហា​លួច​​ស៊ើប​ការណ៍​សម្ងាត់​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី​នឹង​បន្ដ​កើន​ឡើង​នោះ​។

លោក David McRae មក​ពី​វិទ្យាស្ថាន Lowy បាន​និយាយ​ថា​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​តែ​ចេញ​​ប្រតិកម្ម​​​ទៅ​លើ​ករណី​ដែល​ ថា​​ប្រទេស​អូស្ត្រា​លី​ធ្វើ​ប្រតិបត្តិការ​ស៊ើប​ការណ៍​សម្ងាត់​ទៅ​លើ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​។​

​រដ្ឋ​មន្រ្តី​​ការ​បរទេស​ឥណ្ឌូណេស៊ី​បាន​ លើក​ឡើង​​នូវ​លទ្ធភាព​ក្នុង​ការ​ដក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ប្រទេស​ អូស្ត្រាលី​លើ​បញ្ហា​​សំខាន់ៗ​មួយ​ចំនួន​​។​

​លោក​បណ្ឌិត David McRae បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវ​និយាយ​ពិភាក្សា​ជាមួយ​ ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​រក្សា​ទំនាក់​ទំនង​ដ៏រឹង​មាំ​នៃ​ប្រទេស​ទាំង​ពីរ៕ (Radio Australia)

Related Articles

Back to top button
Close
Close