តំណាង​រាស្រ្ដ​អាម៉េរិក​និយាយ​ការ​ពារ​ទង្វើ​ចារកិច្ច​របស់​អាម៉េរិក​

ការ​​ខឹង​ទោ​មនស្ស​បាន​មាន​ការ​កើន​ឡើង​ជា​ លំដាប់​នៅ​អឺរ៉ុប​ជុំវិញ​រឿង​ការ ​ចោទ​ប្រកាន់​ដល់​សហរដ្ឋ​អាម៉េរិក​ដែល​ធ្វើ​ការ​លួច​ឃ្លាំ​មើល​ប្រព័ន្ធ​ ទំនាក់​ទំនង​របស់​បណ្ដា​មេដឹក​នាំ​ខ្លួន និង​លើ​ប្រជា​ពល​រដ្ឋ​អឺរ៉ុប​រាប់​លាន​នាក់។ ប៉ុន្ដែ​តំណាង​រាស្រ្ដ​ជាន់​ខ្ពស់​ម្នាក់​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ចេញ​ និយាយ​ការ​ពារ​ដល់​ប្រតិបត្ដិការ​ស៊ើប​ការ​ណ៍​ ដោយ​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាម៉េរិក​។

មាន​របាយការណ៍​ថា ក្រុម​ចារកម្ម​អាម៉េរិក​មិន​ត្រឹម​តែ​លួច​ស្ដាប់​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ របស់​មេដឹកនាំ​អាល្លឺម៉ង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​លួច​ឃ្លាំ​មើល​ការ​ប្រាស្រ័យ​ទាក់​ទង​តាម​ទូរស័ព្ទ​របស់​ពល​ រដ្ឋ​បារាំង​ជាច្រើន​ពាន់​នាក់​ផង​ដែរ។

លោក Mike Rogers តំណាង​រាស្រ្ដ​គណបក្ស​សាធារណរដ្ឋ​នៅ​អាម៉េរិក​បាន​ផ្ដល់​ជា​យោបល់​ថា ប្រទេស​បារាំង​គួរ​តែ​ដឹង​គុណ​ទៅ​វិញ​ទេ ចំពោះ​ការ​ប្រមូល​ព័ត៌មាន​សម្ងាត់​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​ សន្ដិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក។

លោក​ថា របាយការណ៍​ដែល​ថា អាម៉េរិក​ធ្វើ​ចារកម្ម​លើ​ពល​រដ្ឋ​បារាំង​នោះ គឺ​ខុស​ទាំង​ស្រុង។ លោក​ថា ពួក​គេ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ខុស​ចំពោះ​អក្សរ​កាត់​ជា​ច្រើន​ ហើយ​បាន​ឃើញ​តួលេខ​ទូរស័ព្ទ​ទំនាក់​ទំនង​ចំនួន​៧០​លាន​ដង ដែល​តាម​ពិត​លោក​ថា តួលេខ​នេះ គឺ​អំពី​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​តែ​ប៉ុណ្ណោះ ហើយ​គ្មាន​ទាក់​ទង​អ្វី​ឡើយ​នឹង​ពល​រដ្ឋ​បារាំង​ស្លូត​ត្រង់៕ (Radio Australia)

Related Articles

Back to top button
Close
Close