ពូទីន ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប្រព្រឹត្តទៅយ៉ាងល្អ

សារព័ត៌មាន​ Cambodia News/

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រតិបត្តិការសឹកនៅក្នុងប្រទេស អ៊ុយក្រែន ទទួល​បាន​សន្ទុះរីកចម្រើនជាវិជ្ជមាន ហើយ​លោក​សង្ឃឹម​ថា​ កង​ទ័ព​របស់​លោក​នឹង​ដណ្ដើម​បាន​ជ័យជម្នះកាន់តែច្រើនថែមទៀត បន្ទាប់ពីរុស្ស៊ី ប្រកាស​ពី​ការ​គ្រប់​គ្រង​បាន​ទី​ក្រុង​ផលិត​អំបិល Soledar ភាគខាងកើតរបស់អ៊ុយក្រែន។

សូមជម្រាបថា ការវាយលុកចូលអ៊ុយក្រែនពីសំណាក់រុស្ស៊ី កាលពីថ្ងៃទី២៤ខែកុម្ភៈ បាន​បណ្ដាល​ឲ្យ​ក្លាយ​ជា​ជម្លោះ​ដ៏ធ្ងន់​ធ្ងរបំផុត នៅអឺរ៉ុបចាប់តាំងពីសង្រ្គាមលោក លើកទី២ មក និងជា​ការ​ប្រឈម​ដាក់​គ្នា​ដ៏​ធំ​បំផុត​រវាងទីក្រុង Moscow និង លោកខាងលិច ចាប់តាំង​ពី​វិបត្តិ​មីស៊ីល​របស់​គុយបា ឆ្នាំ១៩៦២​មក​៕

 

Related Articles

Back to top button
Close
Close