ពលរដ្ឋជាច្រើននាក់ មកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ តុលា ដែលជាថ្ងៃរម្លឹកខួបគម្រប់ ១ឆ្នាំ នៃការយាងចូលទិវង្គតរបស់សម្ដេចព្រះ នរោត្តម សីហនុ បន្ទាប់ពីព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នរដ្ឋ ទាំងអស់ បានបញ្ចប់ទៅ គេឃើញប្រជាពលរដ្ឋខ្មែរ មានទាំងក្មេង ចាស់ ប្រុស ស្រី ជាច្រើននាក់ ក្នុងទឹកមុខក្រៀមក្រំ បានមកតម្រង់គ្នាជាជួរ គោរពព្រះបរមរូប សម្តេចតា នៅខាងកើតវិមានឯករាជ្យ ។
ប្រជាពលរដ្ឋ ជាច្រើន បានមកតម្រង់ជួរគ្នា ប្រកបដោយទឹកមុខក្រៀមក្រំ និងនៅនឹងដៃមានកាន់ទៀន ធូប និងផ្កាឈូក មានដាក់ថ្វាយនៅ វិមានតម្កល់ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ដើម្បីបួងសួងដល់ព្រះវិញ្ញណក្ខន្ធ របស់ព្រះអង្គ បានយាងទៅកាន់ឋានព្រះបរមសុខ និងជួយបីបាច់ថែរក្សា ប្រជាពលរដ្ឋដែលជាកូន ចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ឲ្យជួបតែសេចក្ដីសុខចំរើន៕ នាង/Cambodia News