វិមាន​ព្រះ​បរម​រូប ​សម្តេច​ព្រះ ​នរោត្តម​ សីហនុ ​ត្រូវ​បាន​បើក​សម្ពោធ​នៅ​ព្រឹក​នេះ ​

ភ្នំពេញ: ​ វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ សម្តេច​ព្រះ នរោត្តម សីហនុ នឹង​ត្រូវ​បើក​សម្ពោធ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា នេះ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​មហាក្សត្រ សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ មុនីនាថ សីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា​។​

វិមានព្រះបរមរូប សម្តេចព្រះ នរោត្តម សីហនុ នៅលើសួនច្បារ ខាងកើតវិមានឯករាជ្យ ដែលរៀបចំព្រះរាជពិធីសម្ពោធ នៅព្រឹកថ្ងៃទី១១តុលា។
វិមានព្រះបរមរូប សម្តេចព្រះ នរោត្តម សីហនុ នៅលើសួនច្បារ ខាងកើតវិមានឯករាជ្យ ដែលរៀបចំព្រះរាជពិធីសម្ពោធ នៅព្រឹកថ្ងៃទី១១តុលា។

ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ ធ្វើ​អំពី​ស្ពាន់ មាន​កម្ពស់ ៤,៥ ម៉ែត្រ ទ្រង់​ឈរ​មួយ​ជំហរ ក្នុង​សម្លៀកបំពាក់​ខោអាវ​ធំ មិនមែន​ទ្រង់គ្រឿង​ជា​ព្រះរាជា តាម​ប្រពៃណី​ទេ​។ ព្រះអង្គ​អោបដៃ​សំយុង​មក​មុខ តម្កល់​លើ​ព្រះ​ផ្នែន មាន​កម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើ​ខឿន​រាង​ចតុកោណកែង មាន​បណ្តោយ ៥៤ ម៉ែត្រ និង​ទទឹង ២៧ ម៉ែត្រ​។ ព្រះ​បរម​រូប​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​តម្កល់ ដោយ​បែរ​ព្រះភ័ក្ត្រ ទៅ​ទិស​ខាងកើត បែរ​ខ្នង ទៅ​វិមានឯករាជ្យ​។​

ជា​ការកត់សម្គាល់ បន្ទាប់​ពី​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប នៅ​ថ្ងៃ​នេះ​រួច​ហើយ គឺ​នៅ​ថ្ងៃទី​១៥​តុលា រាជរដ្ឋាភិបាល នឹង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ១ ឆ្នាំ នៅ​វិមាន​ព្រះ​បរម​រូប នា​ព្រឹក​ថ្ងៃទី​១៥​តុលា​៕ នាង/Cambodia News

 

Lay-066

Related Articles

Back to top button
Close
Close