យុវ​ជន​ម្នាក់​ត្រូវ​រថ​យន្ត​កៀរ​បាក់​ស្មង​ជើង​ម្ខាង​

ភ្នំពេញ៖ កាលពី វេលាម៉ោង១១និង៦នាទី ថ្ងៃទី១៧ ខែមករា​ ស្ថិតយុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពីធ្វើការរោងចក្រ​ឆ្លងផ្លូវ ត្រូវរថយន្តកៀរ បណ្តាល​​ឲ្យ​ធ្លាក់​ផ្លូវរងរបួសបាក់ស្មងជើង ម្ខាង ​ស្ថិត​​នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុន សឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ នៅ​ក្នុង មជ្ឈមណ្ឌល សួនវឌ្ឈនៈ ភូមិ​កើត​ហេតុ ​ម៉ូតូរបស់ជនរងគ្រោះ ពាក់ស្លាកលេខ កំពង់ចាម 1C-7493 រង​របួស​បាក់​ស្មង​ជើង​ខាង​ឆ្វេង។

ចំណែករថយន្តដែលបើក បុកនោះ ម៉ាកតួរីស ១២កៅអី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-6684 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ស្របទិសជាមួយនិងម៉ូតូ ចំណែកឯ អ្នក​បើក​បរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ត្រូវបាននគរបាលឃាត់ខ្លួន នាំ​យក​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ។

មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញមកពីរោងចក្រកាត់ដេរ នៅ​មជ្ឈ​មណ្ឌល​សួន​វឌ្ឈនៈ ឆ្លងផ្លូវក្នុងគោលបំណងបត់ទៅជើង រំពេច​នោះក៏ មាន​រថ​យន្ត​តួរីស​បើក​មក​យ៉ាង​លឿន​ ជ្រុលចង្កូតបុកយ៉ាងពេញទំហឹង បណ្តាលឲ្យធ្លាក់ពីលើផ្លូវ រង​របួស​បាក់​ស្មង​ជើង​ម្ខាង ​ចំណែករថយន្តក៏បន្ត ជ្រុលធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹកក្បែរផ្លូវនោះ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលបន្ត ចំណែកម៉ូតូនិងរថយន្ត រួមទាំងអ្នកបើកបរ ត្រូវយកទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌ​ដង្កោ​ចាត់ ការទៅតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង​

that-0377that-0379

Related Articles

Back to top button
Close
Close