ថ្នាំ​គ្រាប់​ពន្យារ​កំនើត​ខ្លះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ​

ភ្នំ​ពេញ​៖ ប្រសិនបើ​មានការ​ឈឺចាប់​ពេល​រួមភេទ អ្នក​គួរតែ​គិតពី​ប្រភេទ​នៃ​ថ្នាំ​គ្រាប់​ពន្យារកំនើត​ដែល​អ្នក​កំពុង​ ប្រើប្រាស់ ដោ​យថ្នាំប្រភេទ​ខ្លះ នាំអោយ​ស្ត្រី​ជួបប្រទះ​ផលវិបាក​មួយចំនួន​ដូចជា: ករណី​ប្រើ​កំរិត រឺ ចំនុះ​ថ្នាំ​ទាប​នាំ​ឲ្យ​មាន​ការឈឺ​ចុកចាប់​ឆ្អឹង​អាង​ត្រគាក​រៃ​រាំ និង​ឈឺចាប់​អំឡុងពេល​រួមភេទ។

low-sex-drive-unhappycoupleការស្រាវជ្រាវ​ថ្មី​មួយ​ បានធ្វើការ​កត់សម្គាល់​ថា ស្ត្រី​វ័យក្មេង​ម្នាក់​បានធ្វើ​ការរៀបរាប់​ពី​ ផលវិបាក​ដែល​នាង​បាន​ជួបប្រទះ​ក្រោយពេល​ប្រើ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក នាង​មាន​អា​ការៈឈឺចាប់​នូវ​ឆ្អឹង​អាង​ត្រគាក​ដូចជា ឈឺចាប់​ប្រដាប់ភេទ ឈឺចាប់​នូវ​បរិវេន​ខាងក្រោម​ពោះ ដែល​ភាគច្រើន​កើតឡើង​ចំពោះ​អ្នក​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត​ដែលមាន​កំរិត​ ទាប។

ដូចនេះហើយ​បានជា​អ្នកវិទ្យាសាស្ត្រ ​បានសម្រេច​ចិត្ត​ធ្វើ​ការវាស់ស្ទង់​មតិ​លើ​ ស្រី្ត​ច្រើនជាង ៩០០ នាក់​មាន​អាយុ​ចាប់ពី១៨-៣០ឆ្នាំ​។ ចំពោះ​ស្រី្ត ​ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំនើត​មាន​កំរិត រឺ ចំនុះ​ទាប​ប្រឈម​នឹង​ការឈឺចាប់​ឆ្អឹង​អាង​ត្រគាក​រ៉ាំរ៉ៃ​ជាង ស្រី្ត​មិន​ប្រើ ឬ ស្រី្ត​ប្រើប្រាស់​កំរិត​ថ្នាំ​គ្រាប់​ពន្យារកំនើត​ធម្មតា៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close